About
Give
Connect
Manage My Giving
Slova Updates
SlovaNova Icon

កូឡូស ១​:១-៨

អំណាចនៃដំណឹងល្អដែលបង្កើតផល

Гэри ДеЛашмутт
លោក Gary DeLashmutt
Gary DeLashmutt
Gary DeLashmutt
Gary DeLashmutt
Overview Video

កណ្ឌគម្ពីរ កូឡូស ត្រូវបានសរសេរនៅប្រហែលឆ្នាំ ៦០ នៃគ.ស. ខណៈពេលដែល  សាវ័ក ប៉ូល ជាប់ជាអ្នកទោសនៅទីក្រុងរ៉ូម ហើយ កណ្ឌគម្ពីរ នេះ ​ ត្រូវបានសរសេរទៅកាន់ក្រុមគ្រិស្តបរិស័ទនៅភាគ និរតីនៃប្រទេសទួរគី សម័យទំនើប ដែលគាត់មិនដែលបានជួប។

នៅក្នុង កណ្ឌគម្ពីរ កូឡូស ១​:៣-៨ សាវ័ក ប៉ូល ចាប់ផ្តើមដោយអរព្រះគុណព្រះជាម្ចាស់ចំពោះរបៀប ដែលក្រុមជំនុំនេះបានចាប់ផ្តើម។ គាត់និយាយថា ពួកគេគឺជាឧទាហរណ៍មួយនៃសហគមន៍គ្រិស្ត បរិស័ទដែលកំពុងរីកចម្រើនឡើងនៅទូទាំងចក្រភពរ៉ូម៉ាំង។ តើអ្វីជាមូលហេតុនៃការរីកចម្រើននេះ? មិន​មែន​ជា សាវ័ក ប៉ូល ឬជា​អ្នក​ដឹក​នាំ​គ្រិស្តបរិស័ទ ​ណា​ ម្នាក់​ទេ។ មូលហេតុនោះ ​គឺ​ជា​អ្វី​ដែល​គាត់​ហៅ​ថា « ដំណឹង​ល្អ » ។ សាវ័ក ប៉ូល  ​បាន​ប្រដូច​ដំណឹង​ល្អ ​ទៅ​នឹង​គ្រាប់ពូជ​មួយ​ដែល​មានកម្លាំង​​ពី​កំណើត​ក្នុង​ការបញ្ចេញពន្លក ​ និងក្នុងការ​លូតលាស់ និងក្នុងការ​បន្ត​ពូជ។ សាវ័ក ប៉ូល ​បញ្ជាក់​ថា  ដំណឹងល្អនេះ​បាន​បង្កើតផល​ពី​ខ្លួន​គាត់ ​ទៅលោក ​អេប៉ាប្រាស ដែល​មក​ពីស្រុកកូឡូស​ (៤:១២)។ បន្ទាប់​មក  វា​បានបង្កើតផលពី ​ លោក ​អេប៉ាប្រាស ទៅ​ដល់​ពួក​គេ។ ហើយវាបានបង្កើតផល ពីពួកគេទៅដល់អ្នកដទៃផ្សេងទៀត នៅក្នុងតំបន់របស់ ពួកគេ។ ហើយ​ខ្ញុំ​អាច​បន្ថែម​ថា  វា​នៅ​តែ​បន្តបង្កើតផល​នៅ​ទូទាំង​ពិភពលោក​សព្វ​ថ្ងៃ​នេះ! តើ​ «​ដំណឹង​ល្អ»នេះ គឺជាអ្វី ? តើវា​មាន​​អ្វី​ខ្លះដែលជាអំណាចនៃការប្រកាសដំណឹងល្អ ឲ្យ​ ​បង្កើតផល? ខាងក្រោមនេះ គឺជាសំណួរពីរដែលយើងនឹងដោះស្រាយ។

តើ « ដំណឹងល្អ»គឺជាអ្វី ?

នេះ​គឺ​ជា​អ្វី​ដែល​ កណ្ឌគម្ពីរ កូឡូស បានបកស្រាយ—នៅ​ព្រឹក​នេះ យើង​នឹង​ចាប់​ផ្តើមដោះស្រាយ​ចម្លើយ ​ចំពោះ​សំណួរ​នេះ។ នៅក្នុងវប្បធម៌ជាច្រើន ពាក្យថា “ដំណឹងល្អ” សំដៅទៅលើរចនាប័ទ្មនៃតន្ត្រី  ប្រភេទនៃការអធិប្បាយដ៏ជាក់លាក់ កន្លែងសាសនា (រោងឧបោសថនៃដំណឹងល្អ) ។ល។ របស់« គ្រិស្តបរិស័ទ» ។ ប៉ុន្តែនៅក្នុងសតវត្សទី១  វាមានអត្ថន័យខុសគ្នាខ្លាំង។ ពាក្យថា​​ "ការផ្សាយដំណឹងល្អ" មកពីពាក្យ euaggellion ហើយវាមានន័យថា "សារល្អ" ។ ពាក្យនេះ ត្រូវបាន ប្រើប្រាស់ដើម្បីសំដៅទៅលើការប្រកាសអំពីព្រឹត្តិការណ៍សំខាន់មួយដែលបានផ្លាស់ប្រែដំណើរប្រវត្តិសាស្រ្តរបស់មនុស្សជាតិ និងការកោះហៅដើម្បីតម្រង់ជីវិតមនុស្សម្នាក់ទៅនឹងព្រឹត្តិការណ៍នេះ។ នៅក្នុងសម័យរបស់ សាវ័ក ប៉ុល “ដំណឹងល្អ” សំដៅទៅលើព័ត៌មានដែលទាក់ទងនឹង ស្តេច សេសារ (ឧទាហរណ៍ ជ័យជំនះខាងយោធា)។

នៅពេលដែល ស្តេច សេសារ អូគូស្ត ប្រសូត (ឆ្នាំ ៦៣ មុន គ.ស.) អ្នកនាំសារជាច្រើន ត្រូវបានបញ្ជូនទៅទូទាំងចក្រភពរ៉ូម៉ាំង ដើម្បីប្រកាស “ដំណឹងល្អ” នេះ។ ក្នុងរជ្ជកាលរបស់ព្រះអង្គ (ឆ្នាំ ៩ មុន គ.ស.) អ្នកនាំសារជាច្រើននៅស្រុក អាស៊ីមីន័រ បានប្រកាស “ដំណឹងល្អ” នៃរជ្ជកាលដ៏សុខសាន្តរបស់ទ្រង់ ហើយបានកោះហៅមនុស្សទាំងអស់ ឱ្យរាប់ពេលវេលាពីប្រតិទិនថ្មីដោយផ្អែកលើថ្ងៃកំណើតរបស់ទ្រង់។

ប៉ុន្តែ ខណៈពេលដែល "ដំណឹងល្អ" ដែល  ស្តេច សេសារ អូគូស្ត បានបញ្ចប់សង្រ្គាមនៅក្នុងចក្រភព រ៉ូម៉ាំង ទ្រង់បានបរាជ័យក្នុងការ "រៀបចំអ្វីៗទាំងអស់ឱ្យមានសណ្តាប់ធ្នាប់  និងមិនអាចនាំ "ជីវិតប្រជាជនទៅកាន់ភាពល្អឥតខ្ចោះបានឡើយ" ។ ចក្រភពរ៉ូម៉ាំង​នៅ​តែ​មានវិបត្តិ​ដោយ​ការ​បែងចែក​ពូជសាសន៍ សេដ្ឋកិច្ច​សង្គម និង ​យេនឌ័រ។ ហើយប្រជាជនបានត្អូញត្អែរថា  សន្តិភាព (សេចក្តីសុខសាន្ត) នៅតែស្ថិតនៅឆ្ងាយពីចិត្ត និងគំនិតរបស់ពួកគេដូចសព្វដង (ដូចដែលពួកគេមានសព្វថ្ងៃនេះ)។

គឺនៅក្នុងបរិបទនេះហើយ ដែល សាវ័ក ប៉ូល  បានប្រកាសដំណឹងល្អមួយដ៏អស្ចារ្យជាង — គឺការយាងមកនៃអ្នកគ្រប់គ្រងដ៏អស្ចារ្យជាងនេះ និងការចេញនូវការកោះហៅធំជាងនេះ។ ដំណឹង​ល្អ​នេះ​គឺ​ប្រឆាំង​នឹង​វប្បធម៌​ខ្លាំង​ណាស់ រហូតដល់ការធ្វើ​វិទ្ធង្សនា។ សាវ័ក ប៉ូល  ​បាន​ប្រកាស​អំពី​ការ​យាង​មក​នៃ​ព្រះ​អម្ចាស់ដ៏​ពិត—មិន​មែន ស្តេច ​សេសារ ​ទេ តែ​ជា​ព្រះ​យេស៊ូ— ជា​សាសន៍​យូដា ​ដែល​មក​ពីកន្លែងដែលគ្មានការរីកចម្រើន​​នៃ​ចក្រភពរ៉ូម៉ាំង! ហើយ​គាត់​បាន​ប្រកាស​ថា ​ព្រះយេស៊ូ ​បាន​ទទួល​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ នៅពេលដែល​ទ្រង់​ត្រូវ​បាន​គេ​ដោះ​អាវឲ្យនៅ​អាក្រាត ហើយ​ឆ្កាងទ្រង់! នេះ​គឺ​ជា​ការ​ប្រឆាំង​ដាច់ខាត​នៃ​អ្វី​ដែល​នឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា « ដំណឹងល្អ » (១ កូរិនថូស ១:២៣ ) ។ ប៉ុន្តែ​ការ​សោយ​ទិវង្គត​របស់ទ្រង់ ​គឺ​ពិត​ជា​ដំណឹង​ល្អ  ព្រោះការនេះ​ត្រូវ​បាន​ព្យាករ​ដោយ​ពួក​ហោរា (ព្យាការី) ​ក្នុង​សញ្ញា​ចាស់ ហើយ​ដោយ​សារ​ការ​សុគត​របស់ទ្រង់ ​បានបង់ថ្លៃលោះបាប​​របស់​យើង     (១ កូរិនថូស ១៥:១-៣)។ សាវ័ក ប៉ុល ​បាន​កោះហៅ​មនុស្ស​គ្រប់​រូប​ឲ្យ​តម្រង់​ខ្លួន​ឯង​ជាមួយ​នឹង​ព្រឹត្តិការណ៍​នេះ ដោយ​ដាក់​ខ្លួន​ពួកគេ​ផ្ទាល់​ចំពោះ​ព្រះយេស៊ូ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ (រ៉ូម ១:១៦; “សេចក្តី​ជំនឿ​របស់​អ្នក​លើ​ព្រះគ្រីស្ទ​យេស៊ូវ”) ដើម្បី​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នេះ។

យើង​រៀនអំពីដំណឹងល្អនេះ ​បានពីរចំណុច​ទៀត​នៅ​ក្នុង​បទគម្ពីរ​នេះ ៖

វាជាការមិនចុះសម្រុងគ្នាដ៏ខ្លាំងក្លា។ ចក្រភពរ៉ូម៉ាំង (ដូចជាវប្បធម៌លោកខាងលិចនាសម័យបច្ចប្បន្ន) បានលើកទឹកចិត្ត "ដ៏ទូលំទូលាយ" ខាងវិញ្ញាណ (ឲ្យមានការរួមបញ្ចូលគ្នានៃសេចក្តីជំនឿផ្សេងៗ) ដរាបណាអ្នកគោរពបូជា ស្តេច សេសារ ជាព្រះអម្ចាស់។  ប៉ុន្តែ សាវ័ក ប៉ូល បានទទូចថា ដំណឹងល្អគឺជា “ព្រះបន្ទូលនៃសេចក្តីពិត” (១:៥)—ថា សេចក្តីសង្គ្រោះនោះ កើតមកតាមរយៈព្រះយេស៊ូ​ ប៉ុណ្ណោះ  ពីព្រោះទ្រង់តែមួយអង្គគត់ជាព្រះអម្ចាស់ ហើយដោយសារតែទ្រង់តែមួយអង្គគត់  បានលះបង់ព្រះជន្មរបស់ទ្រង់ជាយញ្ញបូជាសម្រាប់អំពើបាបរបស់យើង។ .  សាវ័ក ប៉ូល ​នឹង​និយាយ​ច្រើន​ទៀត​អំពី​រឿង​នេះ នៅ​ពេល​ក្រោយ។

វាក៏ជាការមិនចុះសម្រុងគ្នាដ៏ខ្លាំងក្លាផងដែរ។ សេចក្ដីសង្រ្គោះមានសម្រាប់មនុស្សគ្រប់ៗគ្នា ព្រោះវាផ្អែកលើ «ព្រះគុណនៃព្រះ» (១:៦)។ សាសនាផ្សេងៗទៀតទាំងអស់ (នៅពេលនោះ និងនៅពេលឥឡូវនេះ) បានធ្វើសេចក្ដីសង្គ្រោះ (ប៉ុន្តែបានកំណត់) ឲ្យទៅជាអ្វីមួយដែលយើងត្រូវតែ សម្រេចបាន/ទទួលបាន (តាមរយៈកិច្ចការមួយចំនួនដូចជា ការគោរពតាមពិធីសាសនា ការប្រឹងប្រែងខាងសីលធម៌ និងការលត់ដំខាងវិញ្ញាណ)។ ប៉ុន្តែ ​ដំណឹង​ល្អ​ប្រកាស​ថា សេចក្ដី​សង្គ្រោះ​គឺ​ជា​សេចក្ដី​សប្បុរស​ដ៏​បរិសុទ្ធ—ជា​អំណោយ​ឥត​គិត​ថ្លៃ​ដល់​មនុស្ស​ដែលមិន​សក្តិសមនឹងទទួលបាន។ ​ ហេតុនេះហើយទើបដំណឹង​ល្អ​គឺ​ជា​ដំណឹង​ល្អ​សម្រាប់​«​អ្នក​ក្រខ្សត់​ខាង​វិញ្ញាណ​»​ ប៉ុន្តែ​ជា​ការ​វាយប្រហារ​ដល់​មនុស្ស​ដែល​មាន​អំនួត ​និងមនុស្សដែលគិតថា​ខ្លួន​ឯង​គ្រប់គ្រាន់ហើយ។

សាវ័ក ​ប៉ូល ​ប្រកាស​ថាដំណឹងល្អនេះ ជា​ប្រភព​នៃអំណាចដែលធ្វើឲ្យមាន​ការបង្កើតផល ​យ៉ាង​ខ្លាំង  របស់គ្រិស្តបរិស័ទ ​ និង​សហគមន៍គ្រិស្តបរិស័ទ។ ប៉ុន្តែ តើមានអ្វីខ្លះដែលជាអំណាចនៃការប្រកាសដំណឹងល្អ ឲ្យបង្កើតផល? ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូ មិនមានព្រះវត្តមានជារូបរាងកាយទេ ហើយនគររបស់ទ្រង់ក៏មិនបានបង្ហាញអំណាចខាងយោធាដែរ។ ហេតុអ្វីបានជាមនុស្សជាច្រើនប្រថុយជីវិតរបស់ពួកគេ (តាមសក្តានុពលដែលពួកគេមាន) សម្រាប់រឿងនេះ? សូមអានកណ្ឌគម្ពីរកូឡូស ១:៤,៥ ឲ្យកាន់តែដិតដល់ជាងនេះ។

តើមាន​​អ្វីខ្លះដែលជាអំណាចនៃការផ្សាយដំណឹងល្អ ឲ្យបង្កើតផល?

ដំណឹង​ល្អ​បានបង្កើតផល​​តាម​រយៈ​មនុស្ស​ដែល​ត្រូវ​បាន​ផ្លាស់ប្រែ​​ដោយដំណឹងល្អនេះ។ ដំណឹងល្អនេះបង្កើតនូវអ្វីដែលអ្នកនិពន្ធ CS Lewis បានហៅថាជា "ការឆ្លងមេរោគល្អ" ដែលបង្កើតឲ្យមានសុខភាពល្អ ជាជាងបង្កើតឲ្យមានជម្ងឺ។ សាវ័ក ប៉ូល ​ពិពណ៌នា​អំពី​គម្រូ​នៃ​ការ​ផ្លាស់ប្រែ​នោះ​ដោយ​ពាក្យ « សេចក្ដី​ជំនឿ » «សេច ក្ដីសង្ឃឹម » និង « សេចក្ដី​ស្រឡាញ់ » ( កូឡូស ១:៤-៥ ) ។ 

ពេល​អ្នក​ដាក់​សេចក្តី​ជំនឿ​របស់​អ្នក​ទៅ​លើ​ដំណឹង​ល្អ—ពេល​អ្នក​ ថ្វាយខ្លួនដល់​ព្រះយេស៊ូវ និង​ការ​សុគត​របស់​ទ្រង់​សម្រាប់​អំពើ​បាប​របស់​អ្នកដែល​ប្រឆាំងទាស់​នឹង​ព្រះ—ព្រះវិញ្ញាណ​របស់​ព្រះ​ប្រទាន​សេចក្តី​សង្ឃឹម​នៅក្នុង​ចិត្ត​អ្នក។ សេចក្តីសង្ឃឹមនេះគឺជាសុទិដ្ឋិនិយមយ៉ាងជ្រាលជ្រៅដែលកើតចេញពីការដឹងដោយបទពិសោធន៍ ថា ឥឡូវនេះព្រះជាម្ចាស់គង់នៅជាមួយអ្នក និងទ្រង់ជារបស់អ្នក។ អ្នក​មាន​សុវត្ថិភាព​អស់​កល្ប​ជានិច្ច  (“បាន​រក្សា​ទុក​សម្រាប់​អ្នក​នៅ​ស្ថានសួគ៌”) ហើយ​ទ្រង់​នឹង​ដឹកនាំ​អ្នក ហើយ​មើល​ថែ​អ្នក​រហូត​ដល់​ពេល​នោះ ។ គ្មាន​អ្វី​អាច​បំបែក​អ្នក​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​ឡើយ (រ៉ូម ៨:៣៥-៣៩)។ នៅពេលដែលអ្នកជួប សេចក្តីសង្ឃឹមនេះ អ្នកនឹងមានភាពពេញលេញដែលធ្វើឱ្យអ្នកចង់មានសេចក្តីស្រឡាញ់។ អ្នក​ចង់​ស្រឡាញ់​ព្រះ​ ដោយ​សារ​តែ​ទ្រង់​ល្អ​ចំពោះ​អ្នក។ ហើយ​អ្នក​ចង់​ផ្តល់​សេចក្តី ​ស្រឡាញ់​របស់​ទ្រង់​ដល់​មនុស្ស ​ដទៃ—ទាំង​អ្នក​ដែល​ស្គាល់​ព្រះយេស៊ូ (១:៤) និង​អ្នក​ដែល​មិនទាន់​ជឿ​លើ​ទ្រង់ (ដូច​ជា​អ្នកពេលមុន​)។ វា​គឺ​ជា​សេចក្តីសង្ឃឹម និង​សេចក្តីស្រឡាញ់​ដែល​ជម្រុញទឹកចិត្ត​អ្នក​ឱ្យ​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​អ្នក​ដទៃ (ឧទាហរណ៍ ការ​ចែកចាយ​បទចម្រៀង​ដែល​ចូលចិត្ត) ហើយ​ក៏​សរសើរពីដំណឹងល្អ ​ប្រាប់ដល់​អ្នក​ដែល​អ្នកបាន​ចែកចាយ​ជាមួយ​ផងដែរ។

នេះជាអ្វីដែលបានកើតឡើងចំពោះ លោក អេប៉ាប្រាស ទោះបីជាយើងមិនដឹងព័ត៌មានលម្អិតក៏ដោយ។ ប្រហែលជាគាត់បានចាកចេញពីក្រុង កូឡូស ឆ្ពោះទៅកាន់​ក្រុង អេភេសូរ ដែលជា “ទីក្រុងធំ” ដើម្បីសម្រេចក្តីសុបិនរបស់គាត់ ប៉ុន្តែគាត់បានខកចិត្តជាខ្លាំង។ បន្ទាប់​មក គាត់​បាន​ជួប​គ្រិស្តបរិស័ទ​មួយ​ចំនួន​ដែល​មាន​សេចក្តី​សង្ឃឹម និង​សេចក្តី​ស្រឡាញ់​ពិត—ហើយ​បាន​ឆ្លើយ​តបចំពោះ ​​ការ​អញ្ជើញ​របស់​ពួកគេ ​ដើម្បី​ស្តាប់ សាវ័ក ប៉ូល ​ពន្យល់​ពី​ដំណឹង​ល្អ ។ នៅពេលដែល​គាត់​ដាក់សេចក្តី​ជំនឿ ​លើ​ដំណឹងល្អ គាត់​ក៏មាន​ពោរពេញ​ទៅ​ដោយសេច​ក្តីសង្ឃឹម​ថ្មី និង​សេចក្តីស្រឡាញ់ថ្មី ​ចំពោះ​មិត្តភ័ក្តិ និងក្រុម ​គ្រួសារ ​របស់គាត់​ដែលនៅ​ទីក្រុង​កូឡុស​ដែរ។ ដូច្នេះ គាត់​បាន​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​ពួកគេ ហើយ​សេចក្តី​ សង្ឃឹម និង​សេចក្តីស្រឡាញ់​របស់​គាត់ ​បាន​ទាក់ទាញ​ពួកគេ​ឲ្យ​ដាក់​សេចក្តីជំនឿ​ នៅក្នុង​ដំណឹងល្អ— ​សេចក្តីសង្ឃឹម និង​សេចក្តីស្រឡាញ់ដែល​ប៉ះពាល់​​នៅក្នុង​ចិត្ត​ពួកគេ បានជម្រុញទឹកចិត្ត ​ពួកគេ​ឱ្យ​ប្រាប់ដល់​អ្នក​ដទៃ ។ល។ និង។ល។...

លោក Matthew Parris គឺជាអ្នកកាសែតរបស់កាសែត London Times និងជាអ្នកបញ្ជាក់ថា ជាអ្នកមិនជឿ សាសនាអ្វីមួយ។ ប៉ុន្តែនៅក្នុងឆ្នាំ ២០០៨ គាត់បានសរសេរអត្ថបទមួយដែលមានចំណងជើងថា "ក្នុងនាមជាអ្នក មិនជឿព្រះ ខ្ញុំពិតជាជឿថាទ្វីបអាហ្វ្រិកត្រូវការព្រះ" – ហើយព្រះដែលគាត់និយាយសំដៅទៅលើនោះ គឺជាព្រះនៃ គ្រិស្តសាសនាដំណឹងល្អ។ ដោយគាត់បានធំឡើងនៅក្នុងទ្វីបអាហ្រ្វិក គាត់បានអបអរសាទរចំ ពោះ ការល្អជាក់ស្តែងដ៏ធំអស្ចារ្យដែលបេសកជនគ្រិស្តបរិស័ទបានធ្វើសម្រាប់ទ្វីបអាហ្រ្វិក (ដូចជា៖ ការអប់រំ ការបណ្តុះបណ្តាលកសិកម្ម និងបច្ចេកវិទ្យា)។ ប៉ុន្តែ​ គាត់​និយាយ​ថា អ្វី​ដែល​កាន់តែ​ស៊ីជម្រៅ ​នឹង ​កើត​ឡើង​នៅ​ពេល​ដែល​ជនជាតិ​អាហ្វ្រិកទទួលយកសេចក្តី​ជំនឿ​លើ​ព្រះយេស៊ូគ្រិស្ត៖

“ការអប់រំ និងការបណ្តុះបណ្តាលតែមួយនឹងមិនមានប្រសិទ្ធភាពទេ។ នៅទ្វីបអាហ្រ្វិក គ្រិស្តសាសនាផ្លាស់ប្រែចិត្តមនុស្ស។ វានាំមកនូវការផ្លាស់ប្រែខាងវិញ្ញាណ។ ការកើតជាថ្មីគឺមានពិត ប្រាកដ។ ការផ្លាស់ប្រែគឺល្អ... សេចក្តីជំនឿជួយបេសកជនជាងការគាំទ្រទៅទៀត។ វាត្រូវបានផ្ទេរទៅដល់មនុស្សដែលគាត់មើលថែផងដែរ។ នេះ​ជា​ឥទ្ធិពល​ដែល​សំខាន់​ខ្លាំង​ណាស់ ហើយ​ដែល​ខ្ញុំ​មិន​អាច​​មិនសង្កេត​មើល​បាន»។

តើការផ្លាស់ប្រែនេះ មានលក្ខណៈយ៉ាងដូចម្តេច? គាត់ចងចាំពីកុមារភាពរបស់គាត់ថា “ជនជាតិអាហ្រ្វិកដែលបានប្រែចិត្តជឿ... តែងតែមានភាពខុសគ្នាពីពេលមុន។ ឆ្ងាយពីការគោ ឬបង្ខាំង អ្នកប្រែចិត្តជឿរបស់ពួកគេ ហាក់ដូចជាបានរំដោះ និងបន្ធូរបន្ថយពួកគេ។ មានភាពរស់រវើក ការចង់ដឹងចង់ឃើញ ការចូលរួមជាមួយពិភពលោក - ភាពផ្ទាល់ក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ - ដែលហាក់ដូចជាបាត់នៅក្នុងជីវិតបែបប្រពៃណីជនជាតិអាហ្វ្រិក។

ការធ្វើសកម្មភាពថ្មីៗនេះរបស់គាត់ រួមជាមួយគ្រិស្តបរិស័ទជនជាតិអាហ្រ្វិកបានបញ្ជាក់ពីការចងចាំ របស់គាត់ថា៖

“វាជាការសមស្របដែលខ្ញុំជឿថា  ភាពស្មោះត្រង់ ការឧស្សាហ៍ព្យាយាម និងសុទិដ្ឋិនិយមនៅក្នុងការងាររបស់ពួកគេ គឺមិនមានទំនាក់ទំនងជាមួយជំនឿផ្ទាល់ខ្លួនឡើយ ... (ប៉ុន្តែ) អ្វីដែលពួកគេមាន... ត្រូវបានជះឥទ្ធិពលដោយគំនិតរបស់មនុស្សនៅក្នុង ពិភពលោក ដែលគ្រិស្តសាសនាបានបង្រៀន .. គ្រិស្តសាសនា (ដែលផ្តោតលើការផ្សាយដំណឹងល្អ)... ជាមួយនឹងការបង្រៀនអំពីទំនាក់ទំនងដោយផ្ទាល់ ទំនាក់ទំនងផ្ទាល់ខ្លួន និង ទំនាក់ទំនងទៅមករវាង បុគ្គល និងព្រះ... ដែលប៉ះពាល់ដោយត្រង់ (ទៅនឹងការគិតរបស់ក្រុមកុលសម្ព័ន្ធ)... នោះហើយជាមូលហេតុ និងរបៀបដែលដំណឹងល្អបានជួយរំដោះ។ ”

 លោក Parris កំពុងបញ្ជាក់ដោយមិនដឹងខ្លួននូវអ្វីដែល សាវ័ក ប៉ូល បាននិយាយក្នុង ១:៥-៦ថា​—គ្រិស្តសាសនាពិតជារីកចម្រើនឡើង ព្រោះវាបង្កើតសេចក្តីសង្ឃឹម និងសេចក្តី ស្រឡាញ់នៅក្នុងអ្នកដែលទទួលយកវាដោយសេចក្តីជំនឿ! នេះគឺជាអ្វីដែលបានកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំ ហើយនេះគឺជាអ្វីដែលអាចកើតឡើងនៅក្នុងជីវិតរបស់អ្នក។

 ការជម្រុញនេះ កើតឡើងជារឿងធម្មតាក្នុងចំណោមពួកគ្រិស្តបរិស័ទដែលទើបនឹងជៀថ្មីៗ ប៉ុន្តែគួរឲ្យសោកស្ដាយ គ្រិស្តបរិស័ទដែលជៀយូរហើយ ច្រើនតែបាត់បង់ការជម្រុញនេះ។ ហេតុ​នេះ​ហើយ​បាន​ជា ​គ្រិស្ត​ជា​ច្រើនដែលជៀយូរហើយ បាន​និយាយ​ថា​៖ ​«​គ្រិស្ដបរិស័ទ​​ដែលទើបនឹងជៀ​ថ្មី អាច​ធ្វើ​ជាទីបន្ទាល់​ដ៏​មាន​ប្រសិទ្ធភាព​បំផុត»។ ខ្ញុំ​ជំទាស់​ទាំង​ស្រុង​ចំពោះ​ការ​លើក​ឡើង​នេះ! ខ្ញុំស្គាល់គ្រិស្តបរិស័ទជាច្រើនដែលជឿយូរមកហើយ  ដែល ផ្សាយដំណឹងល្អ មានប្រសិទ្ធភាពដូចពួកគ្រិស្តបរិស័ទដែលទើបនឹងជឿថ្មីដែរ។ ការនេះ​មិន​ពាក់ព័ន្ធ​នឹង ​រយៈពេល​ដែល​អ្នក ​បាន​ក្លាយ​ជា​គ្រិស្តបរិស័ទ​ទេ—គន្លឹះសំខាន់​គឺ​បន្ត​ចម្រើនឡើង​ក្នុង​ការស្គាល់​ និង​ការ​ដឹងគុណ ​ចំពោះ​ ដំណឹង​ល្អ​របស់​អ្នក! គ្រិស្ដបរិស័ទដែលទើបនឹងជឿថ្មី មានការផ្តោតអារម្មណ៍ទៅលើការនេះ— ដូច្នេះ សេចក្តីសង្ឃឹម និងសេចក្ដីស្រឡាញ់ដែលកើតចេញពីពួកគេ ប្រៀបដូចជាក្លិនដ៏ក្រអូបនៃនំបុ័ង ដែលទើប នឹងធ្វើហើយ ភ្លាមៗ។ ប៉ុន្តែ​ក្នុង​នាម​ជា​គ្រិស្តបរិស័ទដែលជឿយូរជាង អ្នក​អាច​មាន​ក្លិន​ក្រអូប​ដូចគ្នា​នេះ—ប្រសិន​បើ​អ្នក​បន្ត​ចម្រើន​ឡើងក្នុង​ការស្គាល់​ និង​ការ​ដឹងគុណ ​ចំពោះ​ដំណឹង​ល្អ​របស់​អ្នក។

នេះ​ជា​អ្វី​ដែលសាវ័ក ប៉ូល បាន​ប្រាប់​នៅ​ក្នុង កណ្ឌគម្ពីរ កូឡូស ១:៦។ ដំណឹង​ល្អ​បាន​ផ្សព្វផ្សាយ​តាម​រយៈ​គ្រិស្តបរិស័ទ​នៅទីក្រុងកូឡូស ​ដល់​អ្នកដទៃ​ទៀត ដោយ​សារ​ពួក​គេ «ស្គាល់​ពី​ព្រះគុណ​របស់​ព្រះ ស្របតាមសេចក្ដី​ពិតនោះ»។ ប៉ុន្តែ ជាលទ្ធផល វា​នឹង​បន្តចម្រើនឡើង  ​តាមរយៈ​ពួកគេ ​នៅពេល​ដែលពួកគេ​ត្រូវបានបន្តផ្លាស់ប្រែ​ដោយសារដំណឹងល្អនេះ​—ហើយ​ពួកគេ​នឹង​ត្រូវបានបន្ត​ផ្លាស់ប្រែ​ដោយសារ​វា នៅពេល​ដែលពួកគេ​បន្តស្គាល់​​ពី​វា «ស្របតាម សេចក្តីពិតនោះ​»​។ នេះ​ជា​មូលហេតុ​ដែល សាវ័ក ប៉ូល បាន​ដាស់តឿន​ពួកក្រុមជំនុំនៅទីក្រុង កូឡូសចំនួនដប់​ដង ​ក្នុង​សំបុត្រ​របស់​គាត់ ​ឲ្យ​បន្ត​ផ្ដោត​លើ​ការ​ចម្រើនឡើង​ក្នុង​ការស្គាល់ និង​ការ​ដឹងគុណ​ចំពោះ​ដំណឹង​ល្អ​របស់​ពួកគេ ។

នេះ​ជា​មូលហេតុ​ដែល​អ្នកនិពន្ធ Jack Miller បាន​និយាយ​ថា​៖ «​(​ពួក​គ្រិស្តបរិស័ទ​ច្រើន​តែ​និយាយថា​) 'ការផ្សាយ​ដំណឹង​ល្អ​ គឺ​ជាការដែល​អ្នក​សុំទាន​ក្រីក្រ​ម្នាក់ កំពុងនិយាយ​ប្រាប់​អ្នក​សុំទាន​ក្រីក្រ​ម្នាក់​ទៀត ឲ្យស្វែង​រក​នំប៉័ង​នៅ​កន្លែង​ណា' ។ នេះគឺជានិយមន័យដ៏អស្ចារ្យមួយ (ប៉ុន្តែខ្ញុំចង់) បន្ថែមអ្វីមួយទៅក្នុង ការយល់ដឹងនេះ។ ការផ្សាយដំណឹងល្អគឺដូចជា... អ្នកសុំទានម្នាក់ដែលស្រេកឃ្លានកំពុងបរិភោគនំបុ័ងយ៉ាងអន្ទះសារ ហើយត្រូវបានផ្លាស់ប្តូរដោយសារនំប៉័ងនោះ ហើយបន្ទាប់មក (បបួល) អ្នកសុំទានក្រីក្រផ្សេងទៀតឲ្យបរិភោគនំបុ័ងតែមួយនោះ»។

បញ្ហាដែលកើតឡើងជាមួយគ្រីស្ទបរិស័ទដែលជឿយូរមកហើយជាច្រើនគឺថា យើងរសាត់ចេញឆ្ងាយពីការស្គាល់ និងការដឹងគុណនៃដំណឹងល្អដែលកំពុងចម្រើនឡើងនេះ។ យើងប្រហែលជាគិតថា គោលបំណងចម្បងនៃដំណឹងល្អគឺដើម្បីជួយយើងឱ្យក្លាយជាគ្រិស្តបរិស័ទ — ប៉ុន្តែបន្ទាប់ពីនោះ យើងត្រូវផ្តោតលើអ្វីផ្សេងទៀតដែលជាគន្លឹះជាក់ស្តែងសម្រាប់ជីវិតរបស់យើង។ “អ្វីផ្សេងទៀត” នោះ អាចជាអ្វីដែលល្អ និងស្របតាមព្រះគម្ពីរ (ឧទាហរណ៍ អាពាហ៍ពិពាហ៍ និងការចិញ្ចឹមកូន ព័ន្ធកិច្ច ការអប់រំខាងវិញ្ញាណ) ឬវាអាចជាការភ័ន្តច្រឡំអ្វីមួយ (ឧទាហរណ៍ មានការគិតខុសគ្នាពីគោលលទ្ធិ ភាពសុខស្រួលខាងសម្ភារៈ  កិត្យានុភាពក្នុងសង្គម ភាពសុចរិតផ្ទាល់ខ្លួនខាងនយោបាយ)។ ប៉ុន្តែ មិនថាជាអ្វីនោះទេ ព្រលឹង​អ្នក​នឹងខ្វះជីវជាតិ សេចក្តី​សង្ឃឹម និង​សេចក្ដី​ស្រឡាញ់​នឹង​ក្រៀម​ស្វិត—ហើយ​អ្នក​នឹង​ក្លាយ​ទៅ​ដូចជា​នំប៉័ង​ដែល​​​ស្លេកស្លាំងមិនគួរឲ្យទាក់ទាញ។ លុះត្រាតែអ្នកបន្តរីកចម្រើនក្នុងការយល់ដឹង និងការដឹងគុណរបស់អ្នកចំពោះដំណឹងល្អ ទើបកិច្ចការនោះនឹងន្តផ្តល់ក្តីសង្ឃឹម និងសេចក្តីស្រឡាញ់នៅក្នុងអ្នក ដើម្បីឱ្យអ្នកមានសុខភាពល្អ និងមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ “ការឆ្លងមេរោគល្អ” នេះដល់អ្នកដទៃ។

នេះ​ជា​មូលហេតុ​ដែល​ការ​សិក្សា  កណ្ឌគម្ពីរ កូឡុស ​អាចជម្រុញ ​ឱ្យ​មាន​បដិវត្តន៍​ខាង​វិញ្ញាណ​ក្នុង​ជីវិត ​របស់​អ្នក។ សាវ័ក ប៉ូល  ​បាន​ដឹង​ថា​ពួកទីក្រុង កូឡុស  ​កំពុង​ចាប់​ផ្ដើម​ធ្វើ​ខុសបែប​នេះ— ដូច្នេះ ​គាត់​បាន​សរសេរ​សំបុត្រ​នេះ​ឡើងដើម្បីបញ្ឈប់បញ្ហានេះភ្លាមៗ។ គាត់​បកស្រាយ​ដំណឹងល្អ ថាជា  «​សេចក្ដីពិត​ទាំងអស់ » ហើយ​ពន្យល់​ពី​របៀប​អនុវត្ត​ដំណឹងល្អ​នេះឲ្យ​ស៊ីជម្រៅ​ក្នុង​ជីវិត​របស់​យើង ។ សូមចូលរួមជាមួយយើងក្នុងការជីកយកកំណប់របស់ដំណឹងល្អ ហើយអធិស្ឋាន (ជាមួយខ្ញុំ) ថាព្រះនឹងបើកដួងចិត្តរបស់យើង ដូចដែលយើងធ្វើរបៀបនេះដូច្នេះ!