នៅក្នុងព្រះគម្គីរកូឡូស១:២៨-២៩ លោកប៉ូលបានហៅគ្រិស្តបរិស័ទគ្រប់រូបឱ្យចេះជួយគ្នាទៅវិញទៅមក ដើម្បីឆ្ពោះទៅរកភាពពេញវ័យខាងឯវិញ្ញាណ។ នៅក្នុងខគម្ពីរបន្ទាប់ ប៉ូលបន្តនិយាយអំពីការធ្វើការផ្ទាល់ខ្លួនរបស់គាត់ដើម្បីជួយគ្រិស្តបរិស័ទនៅទីក្រុងកូឡូស (និងក្រុមជំនុំដទៃទៀតដែលនៅក្បែរនោះ) ដើម្បីឆ្ពោះទៅរកភាពពេញវ័យខាងឯវិញ្ញាណដែរ។
នៅក្នុងព្រះគម្គីរកូឡូស២:៤-៧ ប៉ូលបានផ្ដល់នូវរបៀបគន្លឹះមួយចំនួននៃភាពពេញវ័យខាងឯវិញ្ញាណ។ របៀបតែមួយមិនអាចជួយឲ្យទៅដល់គោលដៅនោះទេ; ប៉ុន្តែវាជាផ្នែកមួយដ៏សំខាន់ ក្នុងចំណោមផ្នែកផ្សេងទៀត ដើម្បីជួយឲ្យសម្រេចគោលដៅ។ គ្រិស្ដបរិស័ទនៅក្រុងកូឡូសមានរបៀបទាំងនេះមួយចំនួនរួចហើយ ដូច្នេះប៉ូលរីករាយនឹងរឿងនេះ ប៉ុន្តែពួកគេមិនមានរបៀបផ្សេងទៀតទេ ដូច្នេះគាត់បានជំរុញពួកគេឱ្យយកចិត្តទុកដាក់លើរឿងទាំងនេះ។ យើងត្រូវដឹងថារបៀបទាំងនេះមានអ្វីខ្លះ ព្រោះបើយើងខ្វះ នោះយើងនឹងមិនអាចពេញវ័យ ឬជួយអ្នកដទៃឱ្យមានភាពពេញវ័យបានទេ។ ខ្ញុំឃើញរបៀបគន្លឹះចំនួនបួន ចូលទៅកាន់ភាពពេញវ័យខាងឯវិញ្ញាណ នៅក្នុងព្រះគម្ពីរ កូឡូស២:៤-៧ មានដូចតទៅ៖
ភាពពេញវ័យខាងឯវិញ្ញាណតម្រូវឱ្យទទួលយកព្រះគ្រិស្តយេស៊ូទុកជាព្រះអម្ចាស់ (កូល៉ុស ២:៦)។ ដូចជាអ្នកមិនអាចពេញវ័យខាងរូបកាយឡើយ ដរាបណារូបកាយអ្នកមិនទាន់បានកើតមកទេនោះ អ្នកក៏មិនអាចពេញវ័យខាងវិញ្ញាណបានដែរ ដរាបណាអ្នកមិនទាន់បានកើតខាងវិញ្ញាណនោះដែរ។ ហើយវិធីតែមួយគត់ដែលអ្នកកើតខាងវិញ្ញាណ គឺដោយការទទួលជឿព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់។ តើការធ្វើបែបនេះមានន័យយ៉ាងម៉េច?
សូមក្រឡេកមើលឃ្លានេះឱ្យបានច្បាស់។ វាមានន័យថាអ្នកទទួលយកទស្សនៈត្រឹមត្រូវរបស់ព្រះយេស៊ូ។ អ្នកមិនចាំបាច់ដឹងពីព័ត៌មានលម្អិតទាំងអស់អំពីការប្រសូត ព័ន្ធកិច្ច ការសុគត និងការមានជីវិតរស់ឡើងវិញរបស់ទ្រង់នោះទេ ប៉ុន្តែអ្នកត្រូវទទួលយកថាទ្រង់ជាព្រះពិត។ ទ្រងគ្មានផ្លូវផ្សេងណាឡើយ ដើម្បីចូលទៅព្រះជាម្ចាស់ មិនមែនគ្រាន់តែជាគំរូល្អខាងសីលធម៌ ឬជាព្រះគ្រូ/អ្នកដឹកនាំខាងវិញ្ញាណនោះទេ។ ទ្រង់គឺជាព្រះគ្រិស្ត/ព្រះមេស្ស៊ី ជាស្តេចដែលព្រះបានជ្រើសរើស ដែលទាយទុកដោយពួកព្យាការីក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ថា ការសុគតរបស់ទ្រង់សម្រាប់លោះអំពើបាបរបស់យើង ហើយទ្រង់នឹងត្រឡប់មកបង្កើតការដឹកនាំលើមនុស្សជាតិរបស់ទ្រង់ទាំងអស់។ទ្រង់ជាព្រះអម្ចាស់—ជាអ្នកគ្រប់គ្រងដ៏ត្រឹមត្រូវតែមួយគត់ក្នុងជីវិតរបស់អ្នក។
វាមានន័យថាអ្នកធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនដើម្បីទទួលព្រះយេស៊ូ។ “ទទួល” (ប៉ារ៉ាឡាំមបាណូ) មានន័យថាទទួលយកខ្លួនឯង (ម៉ាថាយ ១:២៤ – យ៉ូសែបបានយកម៉ារាធ្វើជាភរិយា) ដើម្បីស្វាគមន៍នរណាម្នាក់ចូលក្នុងផ្ទះរបស់អ្នក។ អាចនិយាយបានថា វាប្រសើរជាងការលូតលាស់ធំឡើងក្នុងគ្រួសារគ្រិស្តបរិស័ទទៅទៀត។ ហើយវាប្រសើរជាងគ្រាន់តែជឿក្នុងគំនិតរបស់អ្នកថា ទ្រង់គឺជាព្រះគ្រិស្ត។ ហើយវាក៏ប្រសើរជាងការទៅ ឬក្លាយជាសមាជិកនៃក្រុមជំនុំមួយ។ វាមានន័យថា អ្នកយកព្រះយេស៊ូដែលមានព្រះជន្មរស់ជាព្រះសង្គ្រោះ និងដើរតាមម៌ាគារបស់ទ្រង់ ហើយអ្នកព្រមទទួលយកទ្រង់ចូលមកគង់ក្នុងចិត្ត និងជីវិតរបស់អ្នក (វិវរណៈ ៣:២០)។
គឺនូវពេលដែលអ្នកទទួលព្រះគ្រិស្ត ព្រះវិញ្ញាណទ្រង់យាងមកគង់ក្នុងចិត្តអ្នក ដើម្បីប្រទានដល់អ្នកនូវបំណងប្រាថ្នា និងលូតលាស់ក្នុងភាពពេញវ័យ។ តើអ្នកពិតជាបានទទួលព្រះគ្រិស្តឬទេ? បើមិនទាន់ធ្វើ ម៉េចក៏មិនសម្រេចចិត្តធ្វើវាឥឡូវនេះ?
សូមអានឡើងវិញ ព្រះគម្ពីរកូឡូស ២:៦ ។ នៅពេលដែលអ្នកទទួលជឿព្រះគ្រិស្ត អ្នកត្រូវ «ដើរក្នុងទ្រង់» ដែលមានន័យថារីកចម្រើនខាងវិញ្ញាណ។ តើយើងដើរក្នុងទ្រង់ដោយរបៀបណា? សូមអាន កូឡូស២:៧ ។ ដោយទទួលបានការបង្រៀនជាបន្តបន្ទាប់នៅក្នុងអត្ថបទព្រះគម្ពីរសម្ពន្ធមេត្រីថ្មីអំពីព្រះយេស៊ូជានរណា និងអ្វីដែលព្រះយេស៊ូបានប្រទានដល់អ្នក (ជាអ្វីដែលអេប៉ាប្រាសបានបង្រៀនពួកគេ – សូមមើល ព្រះគម្ពីរកូឡូស ១:៥,៧)។ ដូចទៅនិងទារកដែលមិនលូតលាស់បានល្អត្រឹមត្រូវដោយខ្វះអាហារូបត្ថម្ភដែលជួយឲ្យមានសុខភាពល្អ ដូច្នេះទារកខាងវិញ្ញាណ ក៏នឹងមិនលូតលាសបានល្អត្រឹមត្រូវដែរ ដោយសារខ្វះអាហារូបត្ថម្ភខាងវិញ្ញាណ។ ប៉ូលពិពណ៌នាដំណាក់កាលពីរផ្សេងគ្នានៃព្រឹត្តិការណ៍ដ៏សំខាន់នេះ ដោយប្រើឧទាហរណ៍ពីរផ្សេងគ្នាដើម្បីជួយយើងឲ្យយល់។
មុនដំបូងយើងត្រូវ "ការចាក់ឬស" ។ រុក្ខជាតិថ្មីត្រូវបង្កើតប្រព័ន្ធឫសល្អ ដើម្បីលូតលាស់ជារុក្ខជាតិធំ។ គ្រិស្តបរិស័ទថ្មីក៏ត្រូវបង្កើតប្រព័ន្ធឫសគល់ដ៏ល្អដែរ ហើយអ្នកធ្វើដូច្នេះដោយទទួលបានការណែនាំអំពីមូលដ្ឋាននៃអ្វីដែលព្រះយេស៊ូបានធ្វើសម្រាប់អ្នកនៅលើឈើឆ្កាង ជាពិសេសថាទ្រង់បានអត់ទោសឱ្យអ្នកទាំងស្រុង និងជាអចិន្ត្រៃយ៍។
លុះត្រាតែអ្នកត្រូវបានចាក់ឬស អ្នកនឹងមានមូលដ្ឋានស្ថិរភាពសម្រាប់ការលូតលាស់។ បើមិនដូច្នោះទេ អ្នកនឹងមានទំនាក់ទំនងមិនស្ថិតស្ថេរជាមួយព្រះ។ អ្នកនឹងមានទំនោរជឿថាទ្រង់ស្រឡាញ់/ទទួលយកអ្នក ដោយសារអ្នកស្តាប់បង្គាប់ទ្រង់។ អ្នកនឹងឃើញស្ថានភាពលំបាកដូចជាការដាក់ទណ្ឌកម្មរបស់ទ្រង់ ហើយមានអារម្មណ៍ថាទ្រង់លែងនៅជាមួយអ្នកទៀតហើយ។
ដើម្បីចាក់ឬសល្អ អ្នកត្រូវការការណែនាំយ៉ាងម៉ឺងម៉ាត់លើមេរៀននេះ។ ការសិក្សាព្រះគម្ពីរបានល្អ និងបង្រៀនព្រះគម្ពីរប្រកបដោយគុណភាព អាចជួយបាន។
បន្ទាប់មក យើងត្រូវការ«កសាងជីវិតលើព្រះអង្គ និងការរក្សាជំនឿឲ្យរឹងប៉ឹង»។ “ការចាប់ផ្តើមចាក់ឬស” ត្រូវបានបញ្ចប់ក្នុងអតីតកាល ប៉ុន្តែ“កំពុងចាប់ផ្តើមកសាងជីវិតលើព្រះអង្គ និងការរក្សារជំនឿឲ្យរឹងប៉ឹង” គឺកំពុងស្ថិតក្នុងបច្ចុប្បន្នកាល(កំពុងបន្ត)។ ម្យ៉ាងវិញទៀត យើងត្រូវបន្តបន្ថែមការយល់ដឹងអំពីដំណឹងល្អអស់មួយជីវិតរបស់ពួកយើង។
អ្វីដែលព្រះយេស៊ូបានប្រទានមកយើង គឺធំណាស់ដែលយើងមិនអាចឈានដល់ការយល់ដឹងច្បាស់អំពីវាឡើយ។ នៅក្នុងព្រះគម្ពីរ អេភេសូ៣:៨ ប៉ូលនិយាយអំពីរឿងនេះថាជា «ព្រះគុណរបស់ព្រះគ្រិស្ត ពុំអាចថ្លែងបាន(ដែលមនុស្សលោកគិតមិនដល់)»។ នៅក្នុងព្រះគម្ពីរ អេភេសូរ ៣:១៨, ១៩ គាត់អធិស្ឋានឱ្យពួកគ្រិស្តបរិស័ទនៅក្នុងក្រុងអេភេសូរ ឲ្យយល់កាន់តែស៊ីជម្រៅអំពីសេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ត ទោះបីជាវាលើសពីការយល់ដឹងរបស់យើងក៏ដោយ។ យើងបន្តឃើញកាន់តែច្រើននូវអ្វីដែលព្រះគ្រិស្តបានធ្វើសម្រាប់យើង / ថាតើព្រះស្រឡាញ់យើងប៉ុណ្ណា ហើយយើងបន្តដឹងគុណកាន់តែច្រើនឡើងសម្រាប់រឿងនេះ (អត្តចរិកពោរពេញដោយការដឹងគុណ)។ នេះគឺជាធាតុផ្សំដ៏សំខាន់បំផុតនៅក្នុងភាពពេញវ័យខាងឯវិញ្ញាណ។
ជាអកុសល គ្រិស្តបរិស័ទជាច្រើនមិនបន្តការកសាងជីវិតលើព្រះអង្គ និងមានសុវត្ថិភាពនោះទេ។ ពួកគេដោះស្រាយសម្រាប់ការចាក់ឬសតែប៉ុណ្ណោះ។ ពួកគេគិតថាពួកគេ "ទទួលបាន" នៅពេលដែលពួកគេគ្រាន់តែទទួលបានសើៗប៉ុណ្ណោះ។ ពួកគេបាត់បង់ការដឹងគុណ និងអំណរ ហើយថែមទាំងទទួលបានអាកប្បកិរិយាដែលសមនឹងទទួលបានថែមទៀត។ ជាលទ្ធផល ពួកគេមិនទទួលបានកម្លាំងដើម្បីបន្តភាពពេញវ័យទេ ហើយពួកគេក្លាយជាទន់ខ្សោយចំពោះបញ្ហាខាងវិញ្ញាណគ្រប់ប្រភេទ។
កុំអោយរឿងនេះកើតឡើងចំពោះអ្នកឡើយ! ចូរបន្តរីកចម្រើននៅក្នុងតំបន់ដ៏សំខាន់នេះ! សូមបន្តអធិស្ឋានសុំការយល់ដឹង (អេភេសូរ ១:១៨, ១៩)។ ទន្ទេញឲ្យចាំ ហើយសញ្ជឹងគិតលើព្រះបន្ទូលដែលបញ្ជាក់ពីសេចក្តីស្រឡាញ់របស់ព្រះ និងអ្វីដែលព្រះយេស៊ូបានប្រទានដល់អ្នក។ អានសៀវភៅដែលមានគុណប្រយោជន៍សម្រាប់មេរៀនេះ។