About
Give
Connect
Manage My Giving
Slova Updates
SlovaNova Icon

អេភេសូរ ៣:១​-​១៣

វិធីបីយ៉ាងដើម្បីរងទុក្ខ

Гэри ДеЛашмутт
លោក Gary DeLashmutt
Gary DeLashmutt
Gary DeLashmutt
Gary DeLashmutt
Overview Video

នៅ​ក្នុង​សំបុត្រ​របស់​ប៉ូល គាត់​ជា​ញឹកញាប់​និង​ឈប់​នៅ​ចំកណ្តាល​នៃ​គំនិត—ឬ​ប្រយោគ—ហើយ​នឹង​ប្តូរទៅ​ទិសដៅ​ផ្សេង​ទៀត ហើយ​បន្ទាប់​មក​ត្រឡប់​ទៅ​គំនិត​ដើម​របស់​គាត់​វិញ។ (គាត់​ធ្វើ​វា​ប្រាំ​ជំពូក​ក្នុង កូរិនថូសទី2, 2:14-7:4!) គាត់ធ្វើវានៅក្នុងអេភេសូរជំពូក3 ផងដែរ។ នៅក្នុងជំពូក3:1 គាត់​ត្រៀមខ្លួនដើម្បីអធិស្ឋានសម្រាប់ពួកគេប៉ុន្តែការលើកឡើងរបស់គាត់ចំពោះការជាប់គុករបស់គាត់បានជំរុញឱ្យគាត់ឈប់ ហើយផ្លាស់ប្តូរការគិតរហូតដល់ជំពូក3:14 នៅពេលដែលគាត់ចាប់ផ្តើម​អធិស្ឋាន​​​សម្រាប់ពួកគេ។

ហេតុអ្វីបានជាគាត់ធ្វើបែបនេះ? ព្រោះ​ការ​លើក​ឡើង​អំពី​ការ​ជាប់​គុក​របស់​លោក​ក្នុងជំពូក​៣:១ បាន​ធ្វើ​ឲ្យ​គាត់​ព្រួយ​បារម្ភ​ថា ពួក​គេ​នឹង​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​ទុក្ខ​លំបាក​របស់​គាត់។ ដូច្នេះនៅក្នុងជំពូក 3:2-12 គាត់ពន្យល់ ពីមូលហេតុដែលគាត់មិនបាក់ទឹកចិត្ត ដោយសារការរងទុក្ខរបស់គាត់ ហើយបន្ទាប់មកនៅក្នុងជំពូក3:13 ជំរុញ​ពួកគេកុំឱ្យបាក់ទឹកចិត្ត ដោយសារការរងទុក្ខរបស់គាត់។ ​នេះមានន័យថានៅក្នុង​ជំពូក3:2-12 យើងយល់ ឃើញពីរបៀបដែលប៉ូលបានស៊ូទ្រាំ និងការរងទុក្ខវេទនាដោយជោគជ័យ។ (នៅក្នុងកូល៉ុសជំពូក1:24 គាត់ និយាយថាគាត់ត្រេកអរចំពោះការរងទុក្ខរបស់គាត់។ សូមមើលផងដែរ រ៉ូម8:37)​​នេះអនុវត្តជាក់ស្តែង សម្រាប់ អ្នក និងខ្ញុំចាប់តាំងពីយើងទាំងអស់គ្នាជាអ្នករងទុក្ខ នៅក្នុងពិភពលោក​ដែលបែកបាក់នេះ ហើយយើង​នឹង​ជួប​ការរងទុក្ខ​ជាច្រើនទៀតដោយសារតែការប្តេជ្ញាចិត្តចំពោះព្រះគ្រិស្ត។ យើង​អាច​គិតពី​អត្ថបទទាំងបីនេះ​ ដើម្បីអោយអ្នករងទុក្ខលំបាកដោយជ័យ​ជម្នះ៖

1. ព្រះបានបើកសម្តែងផែនការរបស់ទ្រង់សម្រាប់មនុស្សជាតិ

2. ព្រះបានប្រទានឱ្យអ្នកនូវតួនាទីពិសេសមួយនៅក្នុងផែនការរបស់ទ្រង់

3. ព្រះនឹងផ្តល់ឱ្យអ្នកនូវធនធានដើម្បីបំពេញតួនាទីរបស់អ្នក។

1. ព្រះបានបើកសម្តែងផែនការរបស់ទ្រង់សម្រាប់មនុស្សជាតិ

បើ​អ្នក​ចង់​ទទួល​បាន​ជ័យ​ជម្នះក្នុងពេលរងទុក្ខ អ្នក​ត្រូវ​យល់​ពី​ផែនការ​របស់​ព្រះ​សម្រាប់​មនុស្សជាតិ។ វាអាច ស្តាប់ទៅស្មុគស្មាញ ហើយដំបូងឡើយមិនសំខាន់ ប៉ុន្តែអ្នកត្រូវតែចាប់ផ្តើមនៅទីនេះ។ វាគ្រាន់តែ ជាពេលដែល អ្នកដឹងពីគោលបំណងដ៏ធំរបស់ព្រះសម្រាប់មនុស្សជាតិ ដែលអ្នកអាចរៀនពីតួនាទីរបស់អ្នក នៅក្នុងផែនការ របស់ទ្រង់ ហើយមានតែពេលនោះទេដែលការរងទុក្ខលំបាករបស់អ្នកអាចក្លាយជាមានអត្ថន័យពេញលេញ​ពិត​ប្រាកដ​​។ ប៉ូល​បាន​យល់​ពី​ផែនការដ៏​ធំ​​របស់​ព្រះ ហើយ​ដំណាក់កាល​ជាក់លាក់​នៃ​ផែនការ​របស់​ព្រះ​ ដែល​គាត់​បានស្ថិត​នៅ​ក្នុង​នោះ ដោយសារ​ព្រះ​បាន​បើក​បង្ហាញ​វាតាមរយៈ​លោកប៉ូល ។ នៅក្នុង​អេភេសូរ ៣:២-៦, ១១ ប៉ូល​បាន​លើក​ឡើង​នូវ​ចំណុច​សំខាន់​ពីរ​អំពី​ផែនការ​ដ៏​អស្ចារ្យ​របស់​ព្រះ តាមរយៈ​ប្រវត្តិមនុស្ស៖

. ផែនការរបស់ព្រះផ្តោតលើការសន្យាដែលទ្រង់បានធ្វើចំពោះអ៊ីស្រាអែល ការសន្យាជាចុងក្រោយត្រូវ​បាន​សម្រេច​នៅក្នុងព្រះយេស៊ូគ្រិស្ត(ជំពូក3:6)។ នៅពេលដែលមនុស្សជាតិបានបះបោរប្រឆាំងនិងព្រះ ព្រះជាម្ចាស់​ បានចាប់ផ្ដើមផែនការសង្គ្រោះរបស់ទ្រង់។ នៅក្នុងលោកុប្បត្តិ 12 ទ្រង់បានសន្យាជាមួយ​អ័ប្រាហាំ ថា តាមរយៈកូនចៅរបស់គាត់នៅថ្ងៃណាមួយ  ទ្រង់និងធ្វើឱ្យពរជ័យនៃសេចក្តីសង្គ្រោះ មានដល់គ្រប់ក្រុម គ្រប់ជនជាតិទាំងអស់ក្នុងពិភពលោក។ ក្នុងអំឡុងពេលនៃព្រះគម្ពីរសម្ពន្ធមេត្រីចាស់ទាំងមូល​គឺជារយៈពេលនៃ ការសន្យា។ ព្យាការីក្នុងគម្ពីរសម្ពន្ធមេត្រីចាស់បានថ្លែងទំនាយពីការយាងមកនៃព្រះមេស្ស៊ី(ស្តេច)ដែលជាកូន ចៅរបស់អ័ប្រាហាំ និងយូដា ដែលនឹងធ្វើអោយអំពើអាក្រក់ត្រូវបរាជ័យ ហើយស្តារនគរ​របស់ព្រះឡើងវិញ ដើម្បីឲ្យគ្រប់ជាតិសាសន៍បានស្គាល់ថាព្រះអង្គជាព្រះអម្ចាស់។ ដើម្បី​បង្ហាញ​ថា​នេះ​ជា​ផែនការ​របស់​ព្រះ ហើយ​ថា​វា​នឹង​ត្រូវ​បាន​សម្រេច ព្យាការី​ក៏​បាន​ប្រើថ្លែងទំនាយយ៉ាង​​ខ្លី​​ដែលតែងតែ​​បាន​សម្រេច (ឧ. ការ​និរទេស​ទៅស្រុក​បាប៊ីឡូន និង​ការ​ត្រឡប់​មក​វិញ)។

. ព្រះ​បាន​បើក​សម្ដែង​ «គម្រោងការដ៏លាក់កំបាំង» ជាផ្នែក នៃ​ផែនការ​នេះ​ទៅកាន់​ប៉ូល និង​សាវ័ក​ដទៃ​ទៀត ព្រមទាំង​ព្យាការី​ក្នុង​ព្រះគម្ពីរ​សម្ពន្ធមេត្រី​ថ្មី (ជំពូក៣:៥)។ «គម្រោងការដ៏លាក់​កំបាំង» នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បំពេញ​ផែនការ​របស់​ព្រះ​ដែល​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅ​ក្នុង​ព្រះគម្ពីរសម្ពន្ធមេត្រី​​ចាស់ទេ។ «គម្រោងការដ៏លាក់​កំបាំង» នេះជាផ្នែកមួយ បានចាប់ផ្តើម​ជាមួយ​​​និងការសុគត និងការរស់ឡើងវិញ​របស់​ព្រះយេស៊ូ។ ជំនួសឱ្យការយាងមកសោយរាជ្យ ទ្រង់បានយាងមក​សោយទីវង្គត់​​ជាកូនចៀមនៃព្រះ ដែលជាអ្នក​ជំនួស​ដ៏ល្អឥតខ្ចោះ ដែលការសុគត់បានបង់ថ្លៃសម្រាប់អំពើបាប​របស់​​មនុស្សជាតិ។ (ពួកព្យាការីក្នុងព្រះគម្ពីរ​សម្ពន្ធមេត្រីចាស់​បានកត់ត្រាការថ្លែងទំនាយ​អំពីការសោយទិវង្គត​របស់​ព្រះយេស៊ូ ប៉ុន្តែពួកគេមិនបានយល់ពី​សេចក្តី​នោះឡើយ។) ផ្នែក «គម្រោងការដ៏លាក់​កំបាំង» នៅតែបន្តដំណើរការជាមួយ និងការរីក​លូតលាស់​​​នៃ​មនុស្ស​ដែលបានជ្រើសតាំងថ្មី។ នៅដំណាក់កាលនៃសម័យកាលប្រវត្តិសាស្ត្រនេះ ព្រះជាម្ចាស់បានជ្រើសតាំង​មនុស្សដែល​មិនជាប់ខ្សែរស្រឡាយជា​​កូនចៅ​របស់អ័ប្រាហាំខាងរូបកាយ ដែលថ្វាយបង្គំព្រះអង្គក្នុងព្រះវិហារ​ដោយផ្ទាល់​​នៅឯ​ក្រុងយេរូសាឡឹមនោះទេ ប៉ុន្តែគឺជាពួកគេអ្នកជឿលើព្រះយេស៊ូដោយរូកាយមកពីចម្រុះវប្បធម៌ ដែលជា​ព្រះវិហារ​នៃព្រះនៅទូទាំងពិភពលោក (ម៉ាថាយ 24:14)! ប៉ូលបានដឹងពីផែនការរបស់ព្រះ​សម្រាប់​មនុស្សជាតិ ហើយគាត់ដឹងពីដំណាក់កាលនៃផែនការ​របស់ព្រះ​​ដែលគាត់បានកំពុងស្ថិតនៅ ហើយគាត់បាន​មើល​ឃើញ​ព្រះជាម្ចាស់កំពុងសម្រេចផែនការរបស់ទ្រង់ តាមរយៈការរីកដុះដាលចំនួនក្រុមជំនុំ តាមរយៈ​ភូមិសាស្រ្ត​​​នានា និងតាមរយៈជាតិសាសន៍នានា។ ការយល់​ដឹង​ពីផែនការរបស់ព្រះនេះ​ បាន​ផ្ដល់​ទំនុក​ចិត្ត​ដល់​គាត់​ គឺថាផែនការ​របស់​ព្រះ​នឹង​ទទួល​បាន​ជ័យ​ជម្នះ វាពិតជាបាន​ជួយ​គាត់​យ៉ាង​ខ្លាំង​អំឡុង​ពេល​​រង​ទុក្ខ​លំបាក របស់គាត់(រ៉ូម ៨:១៨)។

អ្នក និងខ្ញុំអាចទទួលបានការយល់ដឹងដូចគ្នានេះអំពីផែនការរបស់ព្រះ—វាត្រូវបានផ្តល់ឱ្យយើងតាមរយៈ ព្រះគម្ពីរ​​សម្ពន្ធមេត្រីថ្មី។ យើង​អាច​មើល​ទៅ​ក្រោយ​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ឃើញ​ថាព្រះ​បានសម្រេច​តាម​ការ​សន្យា​របស់​ទ្រង់​ក្នុង​ការ​ចាត់​ព្រះរាជបុត្រា​ទ្រង់ ឲ្យមក​សុគត​សម្រាប់​អំពើ​បាប​របស់​យើង ហើយ​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដើម្បី​បញ្ជាក់​ថា​ទ្រង់​បាន​បង់​ថ្លៃប្រោសលោះហើយ។ យើង​អាច​មើល​ទៅ​ក្រោយ​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ឃើញ​ថា ព្រះ​បាន​​កំពុង​កសាង​ក្រុមជំនុំ​របស់​ទ្រង់—ឥឡូវ​នេះ​បាន​បង្កើត​ឡើង​នៅ​គ្រប់​នយោបាយ​របស់​ជាតិ ហើយ​ផ្ទុះ​ឡើង​នៅ​ក្នុង​ពិភព​លោក ​មិនថាតែ​ពួកស្បែកស មិន​ថាតែពួកលោក​ខាង​លិច នៅ​ប្រទេស​ដូច​ជា ចិន កូរ៉េ ឥណ្ឌា និង​អាហ្វ្រិកផងដែរ។ ប្រវត្តិសាស្ត្របាននាំ​ទៅ​រក​ការ​សម្រេច​នៃ​ផែនការ​របស់​ព្រះ ដូច​ដែល​ព្រះយេស៊ូបានមានព្រះបន្ទូល។ ការយល់​ដឹង​ពីផែនការរបស់ព្រះនេះផ្តល់ឱ្យអ្នកនូវស្ថេរភាព និងក្តីសង្ឃឹម​នៅ​ ​​ចំនុចកណ្តាលនៃការរងទុក្ខលំបាករបស់អ្នក។

តើ​អ្នក​អាច​រៀន ​និង​ផ្ដោត​លើ​ផែនការដ៏​ធំ​​របស់​ព្រះ ​តាម​រយៈ​ប្រវត្តិ​មនុស្ស​ដោយ​របៀប​ណា? មានមធ្យោបាយ សំខាន់មួយគឺត្រូវរៀនថ្នាក់ព្រះគម្ពីរដែលបង្រៀននូវរឿងទាំងមូលនៅក្នុងព្រះគម្ពីរ ហើយយើងត្រូវប្រាកដថា អ្នកមានការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនផងដែរ ដើម្បីបានចង់ចាំនូវសាច់រឿងទាំងមូល និងកិច្ចការដែលព្រះបានធ្វើ​នៅក្នុង ប្រវត្តិសាស្ត្រ។

2. ព្រះបានប្រទានឱ្យអ្នកនូវតួនាទីពិសេសមួយនៅក្នុងផែនការរបស់ទ្រង់

ប៉ូល​បាន​ស៊ូទ្រាំ​ និង​ការ​រងទុក្ខលំបាក​ដោយ​ជោគជ័យ ដោយសារ​គាត់​មិន​ត្រឹមតែ​យល់​ពី​ផែនការ​របស់​ព្រះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដោយសារ​គាត់យល់យ៉ាងច្បាស់ថា ​ព្រះ​បាន​ប្រទាន​តួនាទី​ពិសេស​មួយ​ដល់​គាត់​នៅក្នុង​ផែនការ​របស់ទ្រង់(ជំពូក3:7-10) ។

 ប៉ូល​សម​និង​ទទួល​ការ​ផ្ដន្ទាទោស​ពី​ព្រះ ដោយសារ​គាត់​ជា​អ្នក​ជ្រុល​និយម​ខាង​សាសនា ដែល​បាន​បៀតបៀន និង​សម្លាប់ពួក​អ្នក​ជឿលើព្រះ​យេស៊ូ។ ប៉ុន្ដែព្រះយេស៊ូមិនត្រឹមតែបង្ហាញ​សេចក្ដីមេត្ដាករុណា​ដល់​​គាត់​​ប៉ុណ្ណោះ​ទេ (មិនផ្តល់ឱ្យគាត់នូវការថ្កោលទោសដែលគាត់សមនិងទទួលបាននោះឡើយ) -បែរជាទ្រង់​បាន​​​បង្ហាញ​ព្រះគុណ​របស់ទ្រង់ដល់គាត់ទៅវិញ(ផ្តល់ឱ្យគាត់នូវឯកសិទ្ធិមួយដែលគាត់មិនសម​និងទទួល​បានទៅវិញ​)​។ ជា​ពិសេស ព្រះយេស៊ូ​បាន​ប្រទាន​ឯកសិទ្ធិ​ដល់​គាត់​ ​ក្នុង​ការ​ដឹកនាំ​ពីរបៀប​ប្រាប់​សាសន៍​ដទៃ​អំពី​សេចក្តី​ស្រឡាញ់​​​របស់​ព្រះយេស៊ូ ​ចំពោះ​ពួកគេ(ជំពូក៣:៨)។ នៅពេលដែលក្រុមជំនុំចម្រុះជាតិសាសន៍នេះរីកចម្រើន មនុស្សទាំងអស់ (សាសន៍យូដា ក្រិក រ៉ូម) កំពុងតែមើលឃើញផែនការរបស់ព្រះ—ហើយពួកគេជាច្រើនបាន​ចូលរួមជាមួយវាដែរ (ជំពូក3:9)។ ហើយ​សូម្បី​តែ​ពួក​ទេវតា​ក៏​កំពុង​រៀន​អំពី​ប្រាជ្ញា​របស់​ព្រះ​ដែរ នៅ​ពេល​ដែល​ពួក​គេ​ឃើញ​ក្រុម​ជំនុំ​«ចម្រុះជាតិសាសន៍»​របស់​ព្រះ​យេស៊ូ​រីក​ចម្រើន (ជំពូក៣:១០)។

នេះ​ជា​មូលហេតុ​ដែល​ប៉ូល​អាច​និយាយ​ថា​គាត់​មិនបាក់ទឹក​ចិត្ត​ទេ ប៉ុន្តែ​ថែម​ទាំង​រីករាយ​ក្នុង​ការ​ជាប់​គុក​របស់​គាត់​។ គាត់​យល់​ឃើញ​ថា​ការ​រង​ទុក្ខ​របស់​គាត់​មាន​តម្លៃ​ ដោយ​សារ​ពួកគេ​ជំរុញ​ផែនការ​របស់​ព្រះ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​ដល់​សាសន៍​ដទៃ រួម​ទាំង​អ្នកកំពុងស្តាប់(ទស្សនិកជន)របស់គាត់(ជំពូក3:1,13)​។ ហើយ​ព្រះ​បាន​ប្រោស​លោះ​​ការ​រងទុក្ខលំបាកដោយ​ជាប់​គុក​របស់​ប៉ុល​បន្ថែម​ទៀត ​ដោយ​ប្រើ​សំបុត្រ​ទាំង​ប្រាំ​ដែល​គាត់​បាន​សរសេរ​ពេល​ជាប់​គុកដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភពលោក​ក្នុង​រយៈ​ពេល 20 សតវត្ស​ចុង​ក្រោយ​នេះ!

លោក វីកទ័រ ហ្វ្រែនហ្គល (Viktor Frankl)នៅក្នុងសៀវភៅ “មនុស្យស្វែងរកតម្លៃ” (Man's Search for Meaning)របស់គាត់ បានបង្កើតចំណុចដូចគ្នានេះ។ ខណៈពេលដែលអ្នកទោសនៅក្នុងជំរុំប្រមូលផ្តុំណាស៊ី គាត់បានកត់សម្គាល់ថាមានតែអ្នកទោសណា ដែលស្គាល់អត្ថន័យសម្រាប់ជីវិតរបស់ពួកគេប៉ុណ្ណោះ ដែលអាច​ស៊ូទ្រាំ និងការរងទុក្ខ​ដ៏គួរឱ្យភ័យខ្លាចរបស់ពួកគេដោយក្តីសង្ឃឹម និងសេចក្តីថ្លៃថ្នូរ។ អ្នក​ដែល​ខ្វះ​របស់​នេះ (ដែល​រស់​ដើម្បី​តែ​ការ​សប្បាយ ការ​សម្រាល​ទុក្ខ។ល។) មិន​យូរ​ប៉ុន្មាន​ក៏​បាត់​បង់​ជីវិត​ទៅ។ លោក​ហ្វែ្រនហ្គល​ (Frankl)បានបន្តអភិវឌ្ឍន៍នូវអ្វីដែលគាត់ហៅថា ការព្យាបាលដោយរូបសញ្ញា (ការព្យាបាលតាមអត្ថន័យ) ដែលជាទម្រង់នៃការព្យាបាលចិត្តសាស្ត្រដែលសង្កត់ធ្ងន់ (ក្នុងចំណោមរបស់ផ្សេងទៀត) ថាគន្លឹះនៃការស៊ូទ្រាំ និងការរងទុក្ខដោយជោគជ័យ គឺវាមានអត្ថន័យសម្រាប់ជីវិតរបស់អ្នក ដែលធំជាងការសុខស្រួលខាងសាច់ ឈាម និងសម្អាងហេតុនៃសុភមង្គល ។ 

គាត់​បាន​សរសេរ “មនុស្សមានហេតុផលដើម្បីរស់នៅ ប៉ុន្តែមិនដឹងថារស់នៅដើម្បីអ្វីឡើយ, ពួកគេចេះដឹង ប៉ុន្តែមិនយល់អត្ថន័យ... គោលការណ៍សំខាន់មួយនៃការព្យាបាលដោយរូបសញ្ញា (គឺ) ការកង្វល់ចម្បងរបស់​មនុស្យ​ គឺមិនមែនដើម្បីទទួលបានភាពរីករាយ ឬជៀសវាងការឈឺចាប់នោះទេ ប៉ុន្តែជាការមើលឃើញអត្ថន័យ​នៅក្នុងជីវិតរបស់ពួកគេជាង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មនុស្ស​​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​រង​ទុក្ខ ទោះដឹងថា​ស្ថិត​ក្នុង​ល័ក្ខខ័ណ្ឌណាក៏ដោយ ... ឲ្យតែការ​រង​ទុក្ខលំបាក​របស់​គាត់​មាន​តម្លៃ។

  1. តាមវិធីខ្លះ ការរងទុក្ខក៏ជាបញ្ឈប់ការរងទុក្ខពេលដែលរកឃើញអត្ថន័យ ដូចជា អត្ថន័យនៃការលះបង់ពេលដែលនរណាម្នាក់ស្វែងរកអត្ថន័យបានដោយ ជោគជ័យ វាមិនត្រឹមតែធ្វើឲ្យគាត់សប្បាយចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ឱ្យគាត់នូវ សមត្ថភាព ដើម្បីស៊ូទ្រាំនឹងការរងទុក្ខ។
  2. ជាអកុសល ក្នុងនាមជាអ្នកមិនជឿថាមានព្រះ/មិនជឿលើព្រះ នោះ លោកហ្វ្រែនហ្គល (Frankl) អាចធ្វើបានដ៏ល្អបំផុត គឺជំរុញមនុស្សឱ្យបង្កើតអត្ថន័យផ្ទាល់ខ្លួន របស់ពួកគេ ។ ប៉ុន្តែដោយសារព្រះមានពិតមែន ហើយដោយសារព្រះបានមានបន្ទូល​តាមរយៈ ព្រះបន្ទូល និងព្រះវិញ្ញាណរបស់ទ្រង់ យើងអាចរកឃើញអត្ថន័យពិតនៃជីវិតរបស់យើង ។ ហើយ​របកគំហើញ​នេះ​អាច​ឲ្យ​យើង​ប្រឈមមុខ​នឹង​ការ​រងទុក្ខ​ដោយ​ជោគជ័យ ដូច​ប៉ូល​​​ដែរ។ ប្រសិនបើអ្នកស្គាល់ព្រះគ្រិស្ត ការរងទុក្ខរបស់អ្នកមានអត្ថន័យ ពីព្រោះវាជា ផ្នែកមួយនៃតួនាទីរបស់អ្នកនៅក្នុងផែនការរបស់ព្រះ។ ដូចប៉ូល និងដូចខ្ញុំដែរ អ្នកសម​និងទទួលការថ្កោលទោសពីព្រះចំពោះការបះបោររបស់អ្នកប្រឆាំង និងព្រះជាម្ចាស់ ប៉ុន្ត ដោយ​សារ​​​​ព្រះគុណ​របស់ទ្រង់ ព្រះអង្គមិនត្រឹមតែបានអត់ទោសឱ្យអ្នកប៉ុណ្ណោះទេ ព្រះអង្គ​​ក៏​បាន​​ផ្តល់ឱ្យអ្នកនូវតួនាទីពិសេសមួយក្នុងការចែករំលែក និងបង្ហាញ​សេចក្តី​ស្រឡាញ់​​របស់​​ព្រះយេស៊ូ​​ទៅកាន់មនុស្សផ្សេងទៀត (អេភេសូរ 2: 10)។ ដូចលោកគ្រូ​គង្វាល​ជនជាតិអាមេរិក លោក ធីម ខិលល័រ(Tim Keller)បាននិយាយ។ “មានដៃ​ជាច្រើន​នៅទីនោះ ដែលមានតែអ្នកទេដែលអាចកាន់បាន។ មាន​មនុស្ស​នៅ​ទីនោះ​ដែល​មាន​តែ​អ្នក​អាច​ទៅ​ដល់។ មានការបាក់ទឹកចិត្ត មាន​តែ​អ្នក​អាច​ព្យាបាល​បាន ទ្រព្យ​សម្បត្តិ​​របស់អ្នក ​ពូជសាសន៍របស់អ្នក ជាតិសាសន៍របស់អ្នក យេនឌ័ររបស់អ្នក ភាពទុក្ខព្រួយ​របស់អ្នក បទពិសោធន៍របស់អ្នក អាយុរបស់អ្នក អ្វីគ្រប់យ៉ាងរបស់អ្នក... និងគ្មាន​អ្នកណា​​អាចធ្វើបានដោយគ្មានអ្នកឡើយ។ ដូច្នេះ ចូរចេញទៅ...”
  3. ប្រធានបទនេះត្រូវបានពិភាក្សាបន្ថែម (រួមទាំងរបៀបស្វែងរកតួនាទីពិសេសរបស់អ្នក) នៅក្នុងអេភេសូរ 4 ។ ប៉ុន្តែកុំឲ្យខកខានត្រង់ចំណុចនៅទីនេះ៖ ត្រូវដឹងថា ជីវិតរបស់អ្នក​ជាផ្នែកមួយ នៃគោលបំណងរបស់ព្រះ ហើយថាអ្នកមានតួនាទីពិសេសមួយនៅក្នុង​ផែនការរបស់ព្រះ គឺចូរមានកម្លាំងឡើងក្នុងកំឡុងពេលនៃរងទុក្ខធ្ងន់ធ្ងរ។ នេះ​មិន​មែន​ដោយសារ​តែ​ឯកសិទ្ធិ​ ​គ្រប​ដណ្ដប់​លើ​ស្រមោលនៃការរងទុក្ខ​លំបាក​របស់​អ្នក​នោះទេ។ វា​ក៏​ដោយ​សារ​ព្រះ​ទ្រង់​សន្យា​ថា​នឹង​ធ្វើ​ការ​ដោយ​អធិបតេយ្យ​តាមរយៈ​ការ​រងទុក្ខ​របស់​អ្នក​ដើម្បី​ជំរុញ​ផែនការ​របស់​ទ្រង់ (រ៉ូម ៨:២៨)។ អ្នកអាចឆ្លុះបញ្ចាំងពីរបៀបដែល​ព្រះបាន​ប្រោសលោះ​ការរងទុក្ខរបស់អ្នក​កាល​​ពី​អតីតកាល​។ ហើយ​អ្នក​អាច​អរ​សប្បាយ​ដោយ​សារ​អ្នក​ដឹង​ថា​ ព្រះអង្គនឹង​ប្រោស​លោះ​ការ​រង​ទុក្ខ​បច្ចុប្បន្ន​នេះ​ផង​ដែរ​។

3. ព្រះនឹងផ្តល់ឱ្យអ្នកនូវធនធានដើម្បីបំពេញតួនាទីរបស់អ្នក។

នៅក្នុងអេភេសូរ 3:12 យើងមកដល់របៀបទីបីដើម្បីស៊ូទ្រាំ និងការរងទុក្ខដោយជ័យជម្នះ។ ប៉ូល​កំពុង​និយាយ​ថា​៖ ​«​កុំ​បាក់​ទឹក​ចិត្ត ​និង​ការ​រង​ទុក្ខ​របស់​ខ្ញុំ។ ខ្ញុំ​ដឹង​ពី​អ្វី​ដែល​ព្រះ​កំពុង​ធ្វើ​នៅ​ក្នុង​អតីតកាល ហើយ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មានឯកសិទ្ធិ​បំពេញតួនាទីក្នុង​ផែនការ​របស់​ព្រះ—ហើយ​ក្រៅ​ពី​នេះ ខ្ញុំ​មាន​សិទ្ធិ​​ផ្ទាល់​ខ្លួនក្នុងចូល​ទៅកាន់​ព្រះ។ ដោយ​​ជំនឿ​លើ​ព្រះ​គ្រិស្ត ខ្ញុំ​អាច​ទៅ​រក​ទ្រង់​គ្រប់​ពេល ហើយ​ទទួល​បាន​អ្វី​ទាំង​អស់​ដែល​ខ្ញុំ​ត្រូវ​ការ​ដើម្បី​បំពេញ​តួនាទី​នេះ​»។

របៀបពីរដំបូងគឺជាការពិតជាក់ស្តែង ដែលអ្នករៀន និងជឿ។ របៀបចុងក្រោយនេះ គឺជាអ្វីមួយដែល​អ្នក​​ជួបប្រទះផ្ទាល់​។ អ្នក​សរសេរកណ្ឌគម្ពីរ​ហេព្រើរ​អញ្ជើញ​យើង​ឲ្យ​ចូល​ទៅ​ជិត​ព្រះ ​តាម​រយៈ​អ្នក​ដែល​បាន​រង​ទុក្ខ​ដោយ​ជ័យ​ជម្នះ ដើម្បី​ទទួល​ជំនួយ​ដែល​យើង​ត្រូវ​ការ (ហេព្រើរ ៤:១៥, ១៦)។ ព្រះ​យេស៊ូ​បាន​សន្យា​ថា​ និង​ប្រទាន​ឲ្យ​អ្នក​កាន់​តាម​ទ្រង់​ទាំង​អស់​នូវ​សេចក្ដី​សុខសាន្ត​ក្នុង​ពេល​មាន​ការ​រង​ទុក្ខ​លំបាក​របស់​ពួក​គេ (យ៉ូហាន ១៤:២៧; ១៦:៣៣)។ ប៉ូល​អរ​សប្បាយ​ដោយ​សារ​តែ​ការ​លើក​ទឹក​ចិត្ត​ផ្ទាល់​ខ្លួន​ដែល​គាត់​បាន​ទទួល​ពី​ព្រះ ​ក្នុង​អំឡុង​ពេល​រង​ទុក្ខ​របស់​គាត់ (កូរិនថូសទី2 1:3, 4ក, 5)។ នេះ​ជា​មូលហេតុ​ដែល​សំបុត្រ​ជាប់​គុក​របស់​ប៉ូល​បង្ហាញ​ការ​សប្បាយ​រីក​រាយ​ដូច​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ពេល​ស្ថានការណ៍​របស់​គាត់​ប្រសើរ​ជាង!

ប្រសិនបើអ្នកស្គាល់ព្រះគ្រិស្ត នោះអ្នកមានសិទ្ធិចូលទៅកាន់ព្រះអង្គដូចគ្នា ហើយអ្នកអាចមាន​ធនធាន​​ដូចគ្នានេះ (រ៉ូម ១៥:៤, ១៣)។ រៀនអំពីការសន្យានៅក្នុងបទគម្ពីររបស់ទ្រង់។ ចូរ​ទៅ​រក​ព្រះ​ទាំង​ការ​ឈឺ​ចាប់ និងការរង​ទុក្ខ​លំបាក​របស់​អ្នកដោយ​ផ្ទាល់​ ព្រមទាំងការ​ទុក​ចិត្ត​របស់​អ្នក​លើ​ការ​សន្យា​របស់​ទ្រង់។ សួរព្រះអង្គអំពីការធានាដែលទ្រង់បានសន្យាដើម្បីឱ្យ អ្នកអាចបំពេញតួនាទី​របស់​អ្នក​​នៅក្នុងផែនការរបស់ទ្រង់។ ទុក​ចិត្តលើ​ទ្រង់ដែលបាន​ប្រគល់​ឱ្យ​អ្នក​នូវរបៀប និង​ពេល​វេលា​​​ដែល​ទ្រង់ដឹង ​​គឺ​ល្អ​បំផុត។

តើអ្នកចង់ឲ្យការរងទុក្ខដោយទទួលបានជ័យជម្នះឬទេ? តើអ្នកចង់ដឹងទេថា ព្រះទ្រង់មានផែនការ​សម្រាប់​ប្រវត្តិសាស្ត្រ ហើយទ្រង់បានប្រទានឱ្យអ្នកនូវតួនាទីនៅក្នុង​ផែនការរបស់ទ្រង់ដែរឬទេ? តើ​អ្នក​ចង់​ទទួល​បាន​នូវបទពិសោធន៍​ភាព​សុខសាន្ត និង​ការ​លួង​លោម និង​ក្តី​សង្ឃឹម និង​ក្តី​អំណរ​របស់​ទ្រង់នៅចំ​កណ្តាល​នៃ​ការ​រងទុក្ខ​របស់​អ្នកឬ​ទេ? ព្រះចង់ផ្តល់ឱ្យអ្នកនូវអ្វីៗទាំងអស់នេះ - និងច្រើន​ថែម​ទៀត។ ចូរ​មក​ឯ​ព្រះ​យេស៊ូគ្រិស្ត ជា​បុត្រ​របស់​ព្រះ ហើយ​ប្រគល់​ជីវិត​របស់​អ្នក​ដល់​ទ្រង់ និងទៅ​តាម​​គោល​បំណង​របស់​ទ្រង់​សម្រាប់​ជីវិត​អ្នក!