About
Give
Connect
Manage My Giving
Slova Updates
SlovaNova Icon

អេភេសូរ ៤:២-៦

ការកសាងសហគមន៍ គ្រិស្តបរិស័ទដែលមានគុណភាព

Гэри ДеЛашмутт
លោក Gary DeLashmutt
Gary DeLashmutt
Gary DeLashmutt
Gary DeLashmutt
Overview Video

នៅក្នុង កណ្ឌគម្ពីរ អេភេសូរ ជំពូកទី ៤ សាវ័ក​ ប៉ូល បានផ្លាស់ប្តូរការបង្រៀនរបស់គាត់ពីការពន្យល់ពីរបៀបដែលព្រះស្រឡាញ់យើង ដើម្បីពន្យល់ពីរបៀបដែលយើងឆ្លើយតបទៅនឹងសេចក្តីស្រឡាញ់របស់ ទ្រង់។

យើងអាចហៅ កណ្ឌគម្ពីរ អេភេសូរ ៤:១ ថាជាសេចក្តីថ្លែងការណ៍បេសកកម្មរបស់ គ្រិស្តបរិស័ទ។  សាវ័ក ប៉ូល​ និយាយ​ថា បេសកកម្ម​របស់​យើង​គឺ « ដឹកនាំ​ជីវិត​ដែល​សក្ដិសម​នឹង​ការ ត្រាស់ហៅ​របស់​អ្នក » ។ តើ​នេះ​មានន័យ យ៉ាងដូចម្តេច​?

វា មិនមាន ​ន័យ​ថា​៖ ​«​ត្រូវរស់នៅ ឲ្យបានល្អគ្រប់គ្រាន់ដើម្បីទទួល បាននូវការពេញចិត្តពី នោះទេ​» អ្វីគ្រប់យ៉ាងដែលយើងបានរៀននៅក្នុង កណ្ឌគម្ពីរ អេភេសូរ ១-៣ បានចែងថា យើងមិនអាចទទួល បាននូវការទទួលយកពីព្រះទេ នោះហើយជាមូលហេតុដែលយើងអរសប្បាយជាមួយនឹងដំណឹងដ៏អស្ចារ្យដែលព្រះបានបង្ហូរសេចក្តីស្រឡាញ់របស់ទ្រង់មកលើយើងតាមរយៈព្រះ យេស៊ូ ទោះបីជាយើងសមនឹងទទួល ការថ្កោលទោស ពី  ព្រះយ៉ាងធ្ងន់ធ្ងរក៏ដោយ។

 អីចឹង តើវាមានន័យយ៉ាងណា? វា​មាន​ន័យ​ថា​៖ «​រស់នៅក្នុងរបៀបដែលបង្ហាញពី ព្រះបិតា​/​ស្ដេចរបស់អ្នកដល់មនុស្សដទៃទៀតក្នុង ពិភពលោកដែលកំពុង មើលមកអ្នក​»។ 

តើខ្ញុំឈានដល់ការសន្និដ្ឋាននេះដោយរបៀបណា?

ភាសា នៅក្នុង កណ្ឌគម្ពីរ អេភេសូរ ៤ គឺជាភាសាដែលពិពណ៌នា អំពីពាក្យថា ឯកអគ្គរដ្ឋទូត។ ប្រសិនបើអ្នកត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី នោះគឺជាឯកសិទ្ធិ និងការទទួលខុសត្រូវដ៏អស្ចារ្យ។ អ្នក​គួរ​តែធ្វើនូវអ្វីមួយដើម្បីឲ្យ​​ ​ប្រជាជន ​ឥណ្ឌូនេស៊ី មានការគោរពដ៏ខ្ពង់ខ្ពស់ចំពោះ​ប្រទេស​កម្ពុជា។ ព្រះ​បាន តែងតាំង​យើង​ជា​ទូត​របស់​ទ្រង់។ នេះ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មួយ​ចំពោះ​ការ​មើល​ឃើញ​ពី​របៀប ​ដែល​យើង​បាន​ប្រព្រឹត្ត ​អំពើ​បាប​ ទាស់​នឹង​ចរិត​របស់ ទ្រង់។ ដូច្នេះ យើង​គួរ​ប្រព្រឹត្ត​តាម​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​ មនុស្សដែល​នៅ​ឆ្ងាយ​ពី​ព្រះ ​ស្ងើច​សរសើរ​ពី​ ការល្អ ​និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់។

នេះ​ជា​អ្វី​ដែល​ព្រះ​ យេស៊ូ ចង់​មាន​ន័យ​នៅ​ ពេលដែល​ទ្រង់​មាន​បន្ទូល​ថា យើង​ត្រូវ​បាន ត្រាស់ហៅ​ឲ្យ​ធ្វើ​ជា «ពន្លឺ​នៃ​លោកិយ» (ម៉ាថាយ ៥:១៤-១៦)។ យើងត្រូវតែបង្ហាញ និងប្រាស្រ័យទាក់ទងជាមួយសេចក្ដីស្រឡាញ់ និង ការល្អរបស់ព្រះ ដើម្បី ធ្វើឲ្យ មនុស្សដែលនៅឆ្ងាយពី ព្រះអង្គមានការភ្ញាក់ផ្អើល  និងត្រូវបានទាក់ទាញមករកទ្រង់។ យើង​ត្រូវ​រស់នៅ ធ្វើជា​ពន្លឺ​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ មនុស្យទៅរក​​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ​តាមរយៈ​ព្រះ យេស៊ូ ។

តើ​យើង​រស់​នៅ​តាម​របៀប​ ណាដើម្បី​​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់ ព្រះយេស៊ូ​ដល់​អ្នក ដទៃទៀត?

 សាវ័ក ប៉ូល និយាយ ថា សូមធ្វើជាផ្នែកមួយនៃ សហគមន៍ គ្រិស្តបរិស័ទដែលមានគុណភាព ។ ប្រសិនបើយើងចង់ឱ្យ មនុស្សដែលនៅឆ្ងាយ ពីព្រះ  ត្រូវបានទាក់ ទាញទៅរកព្រះបិតាដ៏ជាទីស្រឡាញ់របស់យើង ពួកគេត្រូវ មើលឃើញថាយើងស្រឡាញ់គ្នាទៅវិញទៅមកតាមរបៀប ដែលព្រះបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ដល់យើង។ នោះហើយជាអ្វីដែល កណ្ឌគម្ពីរ អេភេសូរ ៤:២-៦  បានចែងទុក។  គឺវាពន្យល់ពីរបៀបដែលយើង គួរប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ( ៤: ២-៣) ហើយហេតុអ្វីបានជាយើងអាច និង គួរប្រាស្រ័យទាក់ទងគ្នាតាមរបៀបនេះ ( ៤: ៤-៦)។

តើយើង គួរប្រាស្រ័យទាក់ទងគ្នា ដោយរបៀបណា (:,)

 បទបញ្ជាជា​មូលដ្ឋាន​ គឺនៅក្នុង ៤:៣៖ « ចូរយកចិត្តទុកដាក់រក្សាឯកភាពដែលមកពីព្រះវិញ្ញាណ ដោយយកសេចក្តីសុខសាន្តធ្វើជាចំណងប្រាស្រ័យទាក់ទងគ្នា»។

“ សេចក្តីសុខសាន្ត” គឺលើសពី ការមិនមានកំហឹង ។ វា​ជា​ការ​ចូលរួម​ដោយ​ សេចក្តីសុខសាន្តនៃអ្នកដែលដើរតាមព្រះយេស៊ូ ក្នុងលក្ខណៈមួយដែលមានភាពរឹងមាំ សម្រាប់ពួកយើង និងមានលក្ខណៈគួរឲ្យសរសើរពីអ្នកដទៃ។

​ ការនេះអស្ចារ្យ​ណាស់​សម្រាប់​មនុស្ស​មាន​បាប និង មនុស្សដែលមានការបែកបាក់​ ដូចជា​យើង​! តាមការពិត នៅពេលដែលក្រុមជំនុំរបស់យើង ធ្វើតាមវិធីនេះ  វាជាការបង្ហាញពីភាពអស្ចារ្យនៃព្រះគុណរបស់ព្រះ ជាង ការបង្ហាញពីភាពអស្ចារ្យរបស់យើងទៅទៀត។  នោះហើយគឺជាចំណុចសំខាន់ - សហគមន៍គ្រិស្ត បរិស័ទដែលមានគុណភាព ធ្វើឱ្យមនុស្សរំភើបអំពីព្រះ/ព្រះយេ ស៊ូ របស់យើង ( ៤:១)!

 តើមាន​គុណសម្បត្ដិ​អ្វី​ខ្លះ​ដែល​ត្រូវ​ការ​ ដើម្បីធ្វើឲ្យ​មនុស្ស​ដែល​មាន​បាប និងមនុស្សដែលមានការបែកបាក់​ អាចនៅ​ជាមួយ​គ្នា​ដោយ សេចក្តីសុខសាន្តបាន ?  កណ្ឌគម្ពីរ អេភេសូរ ៤:២  បញ្ជាក់ប្រាប់យើងនូវចម្លើយបី ចំពោះសំណួរនេះ។ គុណសម្បត្តិទាំងនេះហួសពី ការល្អទូទៅ។ តាមពិត  វាគឺជាគុណសម្បត្តិដែលពិពណ៌នាអំពីរបៀប ដែលព្រះបានស្រឡាញ់យើង តាមរយៈព្រះយេ ស៊ូ។ ហើយ​មានតែ ការឆ្លុះបញ្ចាំង​ពី​របៀប​ដែល​ព្រះយេ ស៊ូ ​ស្រឡាញ់​អ្នក​ តាម​វិធី ​នេះ​ទេ​ ដែល​អ្នក​ នឹងមានបំណង​ប្រាថ្នា ហើយ​មាន​កម្លាំង​ដើម្បី​ស្រឡាញ់​បងប្អូន​ប្រុស​ស្រី​តាម​វិធី​នេះ​។

១. “ មានការបន្ទាបខ្លួន”

 ពាក្យនេះមានន័យថា "មាន ចិត្តបន្ទាបចុះ" វាមិនមានន័យថា គិតពីខ្លួនឯងតិចជាងអ្នកដទៃទេ តែមានន័យ​ថា ​គិត​ពី​ខ្លួន​ឯង​តិច ​ពេល​នៅ​ជាមួយ​អ្នក​ដទៃ!  គឺវាមានន័យផ្ទុយពី ពាក្យអាត្មានិយម។ វា​មាន​ន័យ​ថា​ជា​មនុស្ស​ផ្ដោត​លើ​អ្នក​ដទៃ—រីករាយ​ក្នុង​ការ​ស្គាល់​មនុស្ស​ ដទៃ​ទៀត ហើយ​រីករាយ​ក្នុង​ការ​បម្រើ​មនុស្ស​ ដទៃ​ទៀត។

តើអ្នក អាចប្រាស្រ័យទាក់ទងមនុស្សតាមរបៀបនេះ ដោយរបៀបណា?  ចម្លើយគឺ៖  សូមឆ្លុះបញ្ចាំងបន្ថែមទៀតអំពីរបៀបដែលព្រះយេ ស៊ូ មាន ព្រះទ័យបន្ទាបចុះចំពោះអ្នក! ព្រះយេ ស៊ូ គឺជាមជ្ឈមណ្ឌលដ៏ត្រឹមត្រូវនៃពិភពលោក ប៉ុន្តែនៅក្នុង កណ្ឌគម្ពីរដំណឹងល្អ ទ្រង់ចាប់អារម្មណ៍ដោយ ព្រះទ័យបន្ទាបចុះ ចំពោះមនុស្សដែលមានបាប និង មនុស្សដែលមានការបែកបាក់ (ឧទាហរណ៍ យ៉ូហាន ៤)។ នៅពេលដែលយើងគិតអំពីការពិតដែលថា ព្រះយេ ស៊ូ មាន ព្រះទ័យបន្ទាបចុះចំពោះយើង  វាកាន់ តែមានលក្ខណៈងាយស្រួល  និងមានមានលក្ខណៈធម្មជាតិក្នុងការមានចិត្ត បន្ទាបចុះចំពោះអ្នកដទៃ (ភីលីព ២:៣-៥)។ កាលណាខ្ញុំរស់នៅ ដោយយល់ពីការដឹងគុណដែល ព្រះយេ ស៊ូ  សព្វព្រះទ័យក្នុងការ ស្វែងរកយើង និងបម្រើយើង នោះយើងកាន់តែមានសុវត្ថិភាព  និងត្រូវបានជម្រុញទឹកចិត្តឱ្យ ប្រាស្រ័យទាក់ទងជាមួយអ្នកដទៃតាមរបៀបដូចគ្នា។

 ២. " មានចិត្តសុភាពទន់ភ្លន់"

 ចិត្តសុភាពទន់ភ្លន់  មិនមែនមានន័យ ថាជាភាពទន់ខ្សោយនោះទេ - វាមានន័យ ថាជាភាពរឹងមាំនៅក្រោមការគ្រប់គ្រងសម្រាប់គោលបំណងដ៏ល្អ។

 សូមគិតអំពីដៃរបស់គ្រូពេទ្យវះ កាត់ម្នាក់។  ដៃទាំងពីរនោះមានកម្លាំងខ្លាំងអស្ចារ្យ  វាអាចហែកស្មាខ្ញុំ ដាច់បាន។ ប៉ុន្តែ  គ្រូពេទ្យបានប្រើ ដៃដ៏ខ្លាំងរបស់គាត់ ( តាមការណែនាំពីចំណេះដឹងរបស់គាត់) ដើម្បី ដេរភ្ជាប់ស្មាដែលរងរបួសរបស់ខ្ញុំ។ ទាក់ទង​នឹង ចិត្តសុភាពទន់ភ្លន់​នៅក្នុង​សហគមន៍​គ្រិស្តបរិស័ទ  គឺជាការ​ដើរតួ​ជា​គ្រូពេទ្យ​វះកាត់​ខាង​វិញ្ញាណ—ដើម្បី​ប្រើ​​ ព្រះចេស្តានៃ​ព្រះ ​ក្រោម​ការ​ដឹកនាំ​របស់ ទ្រង់ ​ដើម្បី​មាន​ឥទ្ធិពល​លើ​ការ​ព្យាបាល និង​ការ​ ផ្លាស់ប្រែ ​ដល់​បងប្អូន​ប្រុសស្រី​របស់​ខ្ញុំ។

អ្នក​អាច​សួរ​ថា ៖ តើ​ខ្ញុំ​ អាចប្រាស្រ័យ​ទាក់ទង​អ្នក​ដទៃ​តាម​របៀប​នេះ ​បាន​ដោយ​របៀប​ណា ព្រោះ​ខ្ញុំ​ច្រើន​តែ​មាន​អារម្មណ៍​ទន់ខ្សោយ  និងមានការភ័យ​ខ្លាច​? តើ​ខ្ញុំ​ អាចគេច​ផុត​ពី​ការ​ប្រើ​កម្លាំង​ ចិត្ត កម្លាំងកាយ​របស់​ខ្ញុំ ​ដើម្បី ផ្លាស់ប្រែ​អ្នក​ដទៃ​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ ឬ​ប្រើ​​បុគ្គលិក​លក្ខណៈ​របស់​ខ្ញុំ ​ដើម្បី​បង្ខំ​ពួកគេ​ឲ្យ​ទទួល​យក​ខ្ញុំ ​បានដោយ​របៀប​ណា?

 ជាថ្មីម្តងទៀត ចម្លើយគឺ៖ សូមឆ្លុះបញ្ចាំងបន្ថែមទៀតអំពីរបៀបដែលព្រះយេ ស៊ូ  ទ្រង់មានព្រះទ័យសុភាពទន់ភ្លន់ ចំពោះខ្ញុំ! ព្រះ​យេស៊ូ ​ មានពេញទៅដោយ​ ព្រះចេស្តា​គ្មាន​ទី​បញ្ចប់ ហើយ​ទ្រង់​អាច​ប្រើ ព្រះចេស្តា​របស់​ទ្រង់​ដោយ​ត្រឹម​ត្រូវ ​ដើម្បី​បំភិត​បំភ័យ​អ្នក​ដទៃ​ឲ្យ​ក្រាប​ថ្វាយ​បង្គំ​ទ្រង់។ ប៉ុន្តែ ទ្រង់មិនដែលធ្វើបែបនេះទេ។ ទ្រង់​តែងតែ​ប្រើ​ ព្រះចេស្តា​របស់​ទ្រង់​​ ដោយព្រះទ័យសុភាពទន់ភ្លន់— គឺទ្រង់បង្រៀន និង​ស្រឡាញ់​អ្នក​ដទៃ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើតាម​ទ្រង់​ដោយ​ស្ម័គ្រ​ចិត្ត (ម៉ាថាយ ១១:២៨-៣០)។ ហើយ​ ព្រះចេស្តា ​របស់ ទ្រង់​មាននៅ​ជាមួយ​ខ្ញុំ  ដូច្នេះ​ខ្ញុំ​ អាចប្រាស្រ័យទាក់ទង​នឹង​អ្នក​ដទៃ​ក្នុង​វិធី និង​ក្នុង​គោលបំណង​ បែបដូចគ្នា​នេះ​។ ខ្ញុំមិនចាំបាច់ ខ្លាចនូវអ្វីដែលមនុស្សអាចធ្វើ លើខ្ញុំនោះទេ។ ខ្ញុំ​អាច ប្រាស្រ័យទាក់ទងដោយចិត្តសុភាព​ទន់ភ្លន់ ចេញពី​កម្លាំង និង ព្រះចេស្តា​របស់​ព្រះ ដើម្បី​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​ដើរ​តាម​ទ្រង់ ។

៣. « មានការអត់ធ្មត់»។

 ពាក្យនេះ ​មាន​ន័យ​ត្រង់​ថា « ការឈឺចាប់យូរអង្វែង»។ វាត្រូវបាន ផ្សាភ្ជាប់ជាមួយនឹង "ការទទួលយកកំហុសរបស់គ្នាទៅវិញទៅមក" ។ មាន​ន័យ​ថា ​ត្រូវ​ចេះ​អត់ឱន។ ការអត់ឱនក្នុងន័យថា "ខ្ញុំនឹងបន្តទទួលយកអ្នក ហើយ ដើរទៅរកអ្នក ទោះបីជាអ្នកធ្វើឱ្យខ្ញុំឈឺចាប់/ខកចិត្តក៏ដោយ។" វា​ផ្ទុយ​ពី​ ការធ្វើឲ្យ​សុចរិត​ដោយ​ខ្លួន​ឯង (“ខ្ញុំ​មិន​អាច​ជឿ​ថា ​អ្នក អាច​ធ្វើ​បែប​ នោះដាក់ខ្ញុំបាន​ទេ! ខ្ញុំ​ខឹង ខ្លាំងណាស់ដែលអ្នក​ធ្វើ​ឲ្យ​ខ្ញុំ​ ឈឺចាប់បែបនេះ!)

ឥឡូវ​នេះ អ្នក​ គួរតែ​ដឹង​ពី​របៀប​ រៀនប្រាស្រ័យ​ទាក់ទង​ ជាមួយអ្នក​ដទៃ​ដោយ​ការ​អត់ធ្មត់ និង​ការ​ទទួល​យក—សូម ឆ្លុះបញ្ចាំង​អំពី​របៀប​ដែល​ព្រះយេ ស៊ូ ​មាន ការប្រាស្រ័យទាក់ទងជាមួយ​នឹង​អ្នក!  ដូចជា​សិស្ស​របស់ ទ្រង់ និង ដូចជា​ខ្ញុំ យើងធ្វើឲ្យទ្រង់​អាក់អន់ ព្រះទ័យ និង​ខក ព្រះទ័យ​ រាប់​សិប​ដង​ជា​រៀង​រាល់​ថ្ងៃ។ ហើយ​នៅ​ពេល​ដែល មានតម្រូវការ ទ្រង់​កែ​តម្រង់​យើង ដោយព្រះទ័យសុភាពទន់ភ្លន់​ដើម្បី ការល្អផ្ទាល់​ខ្លួនរបស់យើង។

ប៉ុន្តែ ទោះបីជាទ្រង់មានសិទ្ធិបដិសេធយើងក៏ដោយ ក៏ទ្រង់បានយាងទៅកាន់ឈើឆ្កាង ដើម្បីបង់ថ្លៃអំពើបាប ជំនួសយើង ដើម្បីឲ្យទ្រង់ អាចប្រាស្រ័យទាក់ទង ជាមួយយើងដោយ ព្រះទ័យអត់ធ្មត់ និងការទទួលយកដ៏អស្ចារ្យ ដែលទ្រង់មិនសមនឹងទទួលយក ដោយមិនធ្វើឱ្យខូចដល់សេចក្តីសុចរិតរបស់ទ្រង់ឡើយ។ សហគមន៍គ្រិស្តបរិស័ទដែលធ្វើឲ្យមនុស្ស ចាប់អារម្មណ៍ចំពោះព្រះរបស់យើង គឺជាសហគមន៍ដែល មនុស្សអាចប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកដោយ ការបន្ទាបខ្លួន ដោយចិត្តសុភាពទន់ភ្លន់  និងដោយការអត់ធ្មត់។ ហើយវិធីដ៏សំខាន់មួយដែលយើងកសាងសហគមន៍ប្រភេទ នេះបាន គឺតាមរយៈការដែលយើងដឹងគុណយ៉ាងជ្រាលជ្រៅអំពីរបៀបដែលព្រះយេ ស៊ូ ស្រឡាញ់យើងតាមរបៀបនេះ។

ខាងក្រោមនេះ គឺជាសំណួរជាក់ស្តែងពីរសម្រាប់អ្នកដែលស្គាល់ព្រះ គ្រិស្ត ហើយចង់ ថ្វាយកិត្ដិយស (ថ្វាយការគោរព) ដល់ទ្រង់៖

  1. តើអ្នកផ្ដោតអារម្មណ៍​​លើសេចក្ដីស្រឡាញ់របស់ព្រះ ដែលអ្នកត្រូវបាន ជម្រុញទឹកចិត្ត ឲ្យចូលរួមក្នុងរបៀបនេះ គ្រប់គ្រាន់ហើយឬនៅ? កាលណាអ្នកផ្តោតទៅលើសេចក្ដីស្រឡាញ់របស់ព្រះកាន់តែ ខ្លាំង  នោះអ្នកនឹងកាន់តែមានបំណងប្រាថ្នាចង់លើកតម្កើង សិរីរុរឿងរបស់ព្រះ ដោយស្រឡាញ់មនុស្សតាមរបៀបដែលទ្រង់ស្រឡាញ់ពួកគេ។
  2. តើអ្នកចូលរួមឆ្លុះបញ្ចាំងអំពីសេចក្ដីស្រឡាញ់របស់ព្រះ ដើម្បី អាចប្រាស្រ័យទាក់ទងនឹងអ្នកដទៃទៀតតាមរបៀបនេះ គ្រប់គ្រាន់ហើយឬនៅ? ក្នុងរយៈពេលមួយខែចុងក្រោយនេះ តើអ្នកត្រូវកាសេចក្តីស្រឡា ញ់ របស់ព្រះដើម្បី បង្កើតឲ្យមានការបន្ទាបខ្លួន ការមានចិត្តសុភាពទន់ភ្លន់ និងការអត់ធ្មត់ នៅពេលណា? ប្រសិនបើអ្នកមិនអាចឆ្លើយសំណួរនេះបានទេ ប្រហែលជាអ្នកមិន មានការប្រាស្រ័យទាក់ទងគ្រប់គ្រាន់ជាមួយនឹង គ្រិស្តបរិស័ទដទៃទៀតទេ។ តើអ្នកកំពុងធ្វើបែបនេះទេ? តើអ្នកចង់រីកចម្រើនក្នុងសេចក្ដីស្រឡាញ់របស់ព្រះទេ?

ហេតុអ្វីបានជាយើងអាចនិងគួរប្រាស្រ័យទាក់ទងតាមរបៀបនេះ (អេភេសូរ :-)

នេះ​ជា របៀបដែល ​យើង​ប្រាស្រ័យទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​មនុស្សដែល​នៅ​ឆ្ងាយ​ពី​ព្រះត្រូវ​បាន ​ទាក់​ទាញ ទៅរកទ្រង់។ ហើយវាគឺជាសេចក្តីស្រឡាញ់របស់ ទ្រង់ ដែល ប្រទានឱ្យយើង ជាគម្រូ និងជាការ ជម្រុញទឹកចិត្ត ដើម្បីប្រាស្រ័យទាក់ទងគ្នាតាមរបៀបនេះ។ ប៉ុន្តែ នៅក្នុងកណ្ឌគម្ពីរអេភេសូរ ៤:៤-៦ សាវ័ក ប៉ូល បានផ្ដល់ងនូវហេតុផលសំខាន់ៗផ្សេងទៀតឲ្យយើងដឹងថា ហេតុអ្វីបានជា យើងអាច និងគួរប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកតាមរបៀបនេះ។

ចំណុចនីមួយៗនៃចំណុច ទាំងប្រាំពីរខាងក្រោមនេះ ផ្តល់នូវហេតុផល ឲ្យយើងដឹងថា ហេតុអ្វីបានជាយើងអាច និងគួរតែកសាងសហគមន៍ គ្រិស្តបរិស័ទដែលមានគុណភាព:

១.«រូបកាយតែមួយ»—យើងពិតជា«រូបកាយ»របស់ព្រះ គ្រិស្ត ដែលជាការបង្ហាញ ឲ្យពិភពលោកដែលកំពុងតែមើលមកយើង បានមើលឃើញ ពីព្រះយេ ស៊ូ ដូច្នេះយើងគួរតែបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ តាមរយៈសហគមន៍ ដែលមានគុណភាព។

 ២. «វិញ្ញាណតែមួយ»—យើងម្នាក់ៗមានវិញ្ញាណរបស់ព្រះ ដូច្នេះហើយយើងមានវិញ្ញាណដ៏អស្ចារ្យបំផុតដូចគ្នា។

 ៣.“ក្តីសង្ឃឹមតែមួយ”—យើងនឹងចំណាយពេលអស់កល្បជាមួយគ្នា ដូច្នេះហើយ យើងក៏អាចរៀនពីរបៀបរួមរស់ជាមួយគ្នា និងមានសេចក្តីអំណរជាមួយគ្នា ឥឡូវនេះ!

 ៤. “ព្រះអម្ចាស់តែមួយ”—យើងទាំងអស់គ្នាបានសម្រេចចិត្តដើរតាមអ្នកដឹកនាំតែមួយដូចគ្នា ក្នុងគ្រប់ទិដ្ឋភាព នៃជីវិតរបស់យើង ដូច្នេះយើងអាចរំពឹងថាទ្រង់នឹងដឹកនាំយើងនៅក្នុងវិធីមួយដែលបង្រួបបង្រួម គ្នា។

 ៥. «សេចក្ដីជំនឿតែមួយ»—យើងទាំងអស់គ្នាមានសេចក្ដីពិតតែមួយដូចគ្នា (ដំណឹងល្អ) ដូច្នេះយើងអាចយល់ស្របលើអ្វីដែលពិត និងត្រឹមត្រូវ។

 ៦. «ពិធីបុណ្យជ្រមុជទឹកតែមួយ»—យើងទាំងអស់គ្នាបានប្រកាសជាសាធារណៈនូវជំនឿរបស់យើងលើព្រះយេ ស៊ូ ដូច្នេះយើងគួរគោរពទ្រង់តាមរបៀបនេះ។

 ៧. «ព្រះ និងព្រះបិតាតែមួយ»—យើងទាំងអស់គ្នាជាកូនរបស់ព្រះបិតាតែមួយដូចគ្នាដែលគង់នៅស្ថានសួគ៌   ដូច្នេះហើយ យើងគឺជាបងប្អូនប្រុសស្រីក្នុងគ្រួសារតែមួយ។

បញ្ជីនេះសង្កត់ធ្ងន់ទៅលើអ្វីដែលយើងហៅថាព្រះត្រីឯក៖ ព្រះដែលជា ព្រះវិញ្ញាណ ដែលទ្រង់បង្កើតយើងជារូបកាយ តែមួយ ហើយត្រាស់ហៅយើងទៅកាន់ជីវិតអស់កល្បជានិច្ច  ព្រះដែលជា ព្រះបុត្រា ដែលបង្រៀនយើងឲ្យជឿ ហើយយើងប្រកាសឈ្មោះទ្រង់ជាព្រះអម្ចាស់ ហើយព្រះដែលជាព្រះបិតា ដែល គ្រប់គ្រង និង ធ្វើឲ្យ គោលបំណងរបស់ ទ្រង់ បានសម្រេចតាមរយៈពួកយើង។ អាចនិយាយម្យ៉ាង​ទៀតបានថា ទ្រង់គឺជា ព្រះ​ដែល ​ត្រាស់​ហៅ​យើង​ឲ្យ​ចូល​ក្នុង​សហគមន៍​ដែល​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក  ដែលមាន​ទ្រង់ផ្ទាល់​ជា​សហគមន៍ ​នៃ​ ទំនាក់ទំនង នៃសេចក្តីស្រឡាញ់នោះ។

យើង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ទទួល​បទពិសោធន៍​ក្នុង​សហគមន៍​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ​ក្នុង​សហគមន៍​នៃ​ព្រះ ( សូមអាន យ៉ូហាន ១៧:២១-២៣,១៣ )។  បើយើងមិនមាន បទពិសោធន៍ផ្ទាល់ ពីសេចក្តីស្រឡាញ់ របស់ ព្រះនៅក្នុងសហគមន៍ទេ  នោះយើង នឹងមិនដឹងពីគោលបំណងដែលយើងត្រូវបានបង្កើតឡើង—និងសេចក្តីអំណរដែលកើតចេញពីការរស់នៅក្នុង  គោលបំណងនោះឡើយ។

គ្មានការ តម្លើងតួនាទីការងារ គ្មានភាពរីករាយ ឬការលួងលោមកំសាន្តចិត្ត គ្មានវិស្សមកាល គ្មានប្រាក់ច្រើនដែលអាចផ្តល់នូវភាពរីករាយដែលយើងស្រេកឃ្លានចង់បាននោះឡើយ។ សេចក្តីអំណរពិតប្រាកដត្រូវបានស្រឡាញ់ និងកំពុងស្រឡាញ់ដោយព្រះ ត្រីឯក នៅក្នុងសហគមន៍ជាមួយអ្នកដទៃដែលមានសេចក្តីស្រឡាញ់ដូចគ្នា!

នេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​ត្រូវ​ជឿ​លើ​ព្រះយេ ស៊ូគ្រិស្ត ដោយ​សុំ​ការ​ អត់ទោស​ពី​ទ្រង់ ហើយ​ យាង​ទ្រង់​មកគង់​ក្នុង​ចិត្ត​របស់​អ្នក—ដូច្នេះ​អ្នក​អាច​ត្រូវ​បាន​រួម​បញ្ចូលទៅ​ក្នុង​សហគមន៍​នេះ ហើយ​ចាប់​ផ្ដើម​ទទួល​បាន​នូវ​សេចក្តីអំណរ​ដែល​នឹង​មិន​ចេះ​ចប់!

នេះហើយជាមូលហេតុដែលអ្នកត្រូវចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍គ្រិស្តបរិស័ទ—ដូច្នេះអ្នកអាចចូលរួមក្នុង សហគមន៍ដែលអ្នកត្រូវបានបង្កើតឡើង ឲ្យរស់នៅនោះ ហើយអ្នកនឹងចំណាយពេលរីករាយជារៀងរហូត!